កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អ្នក​តវ៉ា​ត្រូវបាន​វាយ​ដំ​ដោយ​ដំបង និង​ឧបករណ៍ឆក់ពីសំណាក់នគរបាល បន្ទាប់ពីព្យាយាមប្រមូល​ផ្តុំគ្នាដោយសន្តិវិធីនៅ​ទីលានប្រជាធិបតេយ្យ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជន​សិទ្ធិ​មនុស្ស១១នាក់ ជាប់ពន្ធនាគារ​ បន្ទាប់ពីចូលរួម​ក្នុង​ការ​ដើរហែក្បួន​ដោយសន្តិវិធីមួយដើម្បីដាក់ញត្តិទៅកាន់ស្ថាន​ទូត​បារាំង​ស្នើឱ្យ​បញ្ឈប់​អំពើ​ហិង្សារបស់រដ្ឋាភិបាល និង​ដោះ​លែង​សកម្ម​ជន​។

    CAM | CCHR | CAM | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្ត្រីអាវុធ​ហត្ថ​ជាន់ខ្ពស់មួយ​រូប​ប្រកាស​ថា​បម្រាម​​របស់រដ្ឋាភិបាលលើ​ការតវ៉ានឹង​នៅតែមាន​អានុភាពរហូតទាល់​តែ​គណបក្ស​សង្គ្រោះជាតិឈប់ធ្វើពហិកាចូលសភា។

    CAM | CAM

  • មណ្ឌល​គិរី

    មណ្ឌល​គិរី

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នក​ឃ្លាំមើល​សិទ្ធិ​​មនុស្សរបស់​​សមាគមអាដហុក​ចំនួនបីនាក់ដាក់ពាក្យបណ្តឹង​ប្តឹងអ្នក​ទទួល​បាន​ដី​សម្បទាន​ពីបទប៉ុនប៉ងមនុស្សឃាត ​បន្ទាប់ពីពួកគេត្រូវបានបដិសេធ​​ការ​​ចូល​ទៅកាន់តំបន់មួយ​ដែល​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេតពីបទល្មើសព្រៃឈើ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជន​បឹង​កក់ចំនួន​ប្រាំនាក់ត្រូវបាន​ចាប់​ខ្លួន​ ខណៈកំពុងព្យាយាម​ដាក់ញត្តិទៅស្ថានទូត​បារាំង។

    PPP | CCHR | PPP | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កងកម្លាំង​អាវុធហត្ថ​បណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិចេញ​ពីទីលានប្រជាធិបតេយ្យដោយ​បង្ខំ។

    PPP | Video | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    យ៉ាង​ហោច​ណាស់មនុស្ស​បួន​នាក់​ត្រូវ​បាន​សម្លាប់ បន្ទាប់​ពីកង​កម្លាំង​ប្រដាប់​អាវុធបើក​ការ​បាញ់ប្រហារទៅលើ​កម្ម​ករកាត់ដេរដែលធ្វើបាតុកម្មនៅសួន​ឧស្សាហកម្មកាណាឌីយ៉ា។

    CAM | PPP | CCHR | CAM | PPP | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កម្មករ​រោង​ចក្រ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ធំៗ​ចំនួន​ពីរ​នៅ​ភ្នំពេញ ហើយ​ថា​នឹង​បន្ត​បិទ​ផ្លូវ​ផ្សេងទៀត​ លុះ​ត្រា​​តែមាន​ការ​ដំឡើង​​ប្រាក់​ឈ្នួល​​អប្បរិមា​ដល់​ពួកគាត់​។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ការ​ប្រមូល​ផ្ដុំ​របស់​​ព្រះសង្ឃ និង​អ្នកតវ៉ា​​ប្រឆាំងនឹង​​ការ​បណ្ដេញ​ចេញ​ត្រូវ​បាន​បំបែក​ដោយ​បង្ខំ​ បន្ទាប់​ពី​ក្រុម​បាតុករ​​មាន​បំណង​តវ៉ា​នៅ​ខាងក្រៅ​សាលា​រាជធានី​ភ្នំពេញ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    អ្នក​ស្រី​ អេង សុខុម ត្រូវ​បាន​ស្លាប់​ ក្រោ​យពី​កង​កម្លាំង​នគរបាល​ប្រើ​អាវុធ​ដែល​អាចប៉ះពាល់​ដល់​អាយុជីវិត​ទៅ​​លើ​ក្រុម​​​កម្មករ​រោង​ចក្រ​ដែល​ធ្វើ​ការ​តវ៉ា​ដង្ហែរ​​ក្បួន​សំដៅ​ទៅ​កាន់​គេហដ្ឋាន​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី។

    LICADHO | RFA | PPP | LICADHO | RFA | PPP

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ពស់​វែក​មួយ​ស្បោង​ត្រូវ​បាន​បោះ​ចូល​តាម​បង្អួច​ផ្ទះ​របស់​គ្រួសារ​មួយ​ដែល​បដិសេធ​​ទទួល​សំណង​ដែល​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួកគាត់​​នៅ​តំបន់បឹងកក់។ គ្រួសារ​នោះ​និយាយ​ថា ​​នេះ​ជា​ផ្នែក​មួយ​នៃ​​សកម្មភាព​គំរាម​កំហែង​​បង្ខំ​ឱ្យ​ពួកគាត់​​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។

    CAM | RFA | CAM | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្្នក​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ត្រូវ​បាន​បំបែក​យ៉ាង​ហិង្សា​​ពីសំណាក់​សន្តិសុខ​ខណ្ឌ​ដូនពេញ។

    PPP | CAM | PPP | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    កង​សន្តិសុខ​វាយ​ប្រហារ​​លើ​ក្រុម​ស្ត្រី និង​ព្រះសង្ឃ​ដែល​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រម្លឹក​ខួបដល់​លោក​ ម៉ៅ សុខចាន់ ដែល​ត្រូវ​បានបាញ់​ស្លាប់​​ដោយ​កង​កម្លាំង​សន្តិសុខ។

    CAM | CCHR | CAM | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​បាន​ប៉ះទង្គិច​គ្នា​ជា​មួយ​​អ្នក​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន​​ និង​​សកម្មជន​ប្រឆាំង​នឹង​កា​រ​បណ្ដេញ​ចេញ​ដែលកំពុង​ទាមទារ​​ឱ្យ​ក្រុម​ហ៊ុន​ដែ​ល​បណ្ដេញ​ពួក​គេ​ចេញ​ទាំង​បំពាន​កាល​ពី​ឆ្នាំ​​មុន​សង់​ផ្ទះ​ថ្មី​ឱ្យ​ពួកគាត់។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​តវ៉ា​ប៉ះទង្គិច​ជា​មួយ​នគរបាល និង​កងរាជ​អាវុធហត្ថ​ បន្ទាប់​ពី​អាជ្ញាធរ​រារាំង​ក្នុងការ​រៀចំឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កង​រាជអាវុធ​ហត្ថ​រារាំង​ក្រុម​កម្មករ​តវ៉ាក្នុងការ​​ហែរ​ក្បួន​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នគរបាល​​បង្ក្រាប​កុបកម្ម​បាន​បង្រ្កាប​លើ​​អ្នកតវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ ​ដែល​​​ធ្វើ​កូដកម្ម​បង្អត់​​អាហារខ្លួនឯង​​នៅ​វត្ត​ភ្នំ។

    CAM | PPP | LICADHO | CAM | PPP | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល និង​កង​រាជ​អាវុធហត្ថ​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភ្នំពេញ​ ដើម្បី​​​កុំ​ឱ្យ​មាន​បាតុកម្ម​​នៅពេល​បើក​សម័យ​​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភាលើក​ដំបូង។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រុម​ព្រះ​សង្ឃ​ដែល​មាន​បំណង​ដាក់​ញត្តិ​​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្ដម​ សីហ មុនី ស្នើ​សុំ​ព្រះ​អង្គ​​ពន្យារ​ពេល​នៃការ​បើក​សម័យ​​ប្រជុំ​​រដ្ឋសភា​​ ​ត្រូវ​បាន​រារាំង​ដោយ​នគរបាល​។

    VOA | CAM | VOA | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    លោក ម៉ៅ សុខចាន់​​ ត្រូវ​បាន​បាញ់​ស្លាប់ ហើយ​មនុស្ស​ប្រាំបួន​នាក់​ផ្សេង​ទៀតត្រូវ​រង​របួស​នៅ​ពេល​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​ប្រាស់​គ្រាប់កាំភ្លើង​បាញ់​​​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ និង​បាតុករ។ ហេតុការ​នេះ​កើត​ឡើង​នៅ​ថ្ងៃទីមួយ​នៃ​ការ​តវ៉ា​អហិង្សារៀប​ចំ​ដោយ​គណៈបក្ស​សង្គ្រោះជាតិ។

    LICADHO | LICADHO