កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
រាជធានីភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ប្រជាពលរដ្ឋតំបន់បឹងតាមោកត្រូវបានសាលាដំបូងរាជធានីសួរដេញដោលចំពេលមានសម្ពាធបន្តឱ្យទទួលយកគោលនយោបាយដោះដូរដី។ ខណៈដែលមានប្រជាពលរដ្ឋ៨៨ ខ្នងផ្ទះបានផ្លាស់ប្តូរទីតាំងនិងមាន២១ ខ្នងផ្ទះទៀតនៅបន្តមិនផ្លាស់ប្តូរ។ ប្រជាពលរដ្ឋដែលប្រឈមមុខនឹងការចោទប្រកាន់ពីអំពើហិង្សា បានលើកឡើងថាការផ្តល់សំណងអយុត្តិធម៌ ជាមួយនឹងចំណាត់ការរបស់តុលាការដែលចាត់ទុកថាជាវិធីដើម្បីបង្ខំឱ្យអនុវត្តតាម។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវបានកាត់ទោសពីបទបរិហាកេរ្តិ៍ ដោយពិន័យជាប្រាក់ចំនួន២៥០០ ដុល្លារអាមេរិក និងបញ្ជាឱ្យបង់ប្រាក់សំណងជំងឺចិត្តចំនួន ១,៥ លានដុល្លារអាមេរិក ដោយសារការរិះគន់អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការដែលជំទាស់ដោយមេធាវីរបស់លោក វណ្ណុល និងក្រុមសិទ្ធិមនុស្ស បានគូសបញ្ជាក់ពីភាពតានតឹងជុំវិញសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
-
ស្វាយរៀង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ជា ចាន់ថា ដែលជាអ្នកស៊ូមតិរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបាននគរបាលឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នដោយតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ដោយប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដែលបណ្តាលមកពីសកម្មភាពនិងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារសាធារណៈ។ លោក ជា ចាន់ថា ត្រូវបានឃុំខ្លួនបន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា នៅក្រុងបាវិតក្បែរព្រំដែនវៀតណាម អំឡុងពេលលោកកំពុងជជែកអំពីបេឡាជាតិរបបសន្តិសុខសង្គម (“បសស”) ជាមួយនឹងកម្មករ។ លោកចាន់ថា បានកំពុងធ្វើសិក្ខាសាលាអំពីការបំរែបំរួលអាកាសធាតុ និងអំពី បសស ដែលធានារ៉ាប់រងសេវាកម្មវេជ្ជសាស្រ្ត និងអត្ថប្រយោជន៍ពិការភាពដល់កម្មករ។ លោក ចាន់ថា ត្រូវបានចោទប្រកាន់ពីបទ ឆបោក និងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារសាធារណៈ។
-
បាត់ដំបង
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
ព្រះសង្ឃព្រះនាម ស៊ាង រិទ្ធី ត្រូវបានបណ្តេញចេញពីវត្តដំរីស កាលពីថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីព្រះអង្គបានចូលរួមការដើរហែរក្បួនដោយសន្តិវិធីដើម្បីរំលឹកខួប មរណភាពលោកបណ្ឌិត កែម ឡី ។ ការដើរហែក្បួនបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា អំពាវនាវឱ្យមានការដោះលែងសកម្មជនបរិស្ថាន និងត្រូវបានអាជ្ញាធរប៉ុនប៉ងរារាំងឱ្យធ្វើសកម្មភាព។
ucanews | cambodiadaily | rfa
-
កោះកុង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ជនជាតិដើមភាគតិចជងក្នុងខេត្តកោះកុង ប្រឈមនឹងការចាប់ខ្លួនជុំវិញការធ្វើចំការវិលជុំដោយខុសច្បាប់នៅក្នុងតំបន់រេដបូក REDD+ ដែលមានព្រំប្រទល់មិនច្បាស់លាស់។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ុក ង៉ែត ដែលជាកសិករត្រូវបានចាប់ខ្លួនដោយចោទថាបានកាន់កាប់ដីតំបន់ការពារ ផ្ទុយពីនេះសហគមន៍បានអះអាងថាព្រំប្រទល់មិនមានភាពច្បាស់លាស់។ ការចាប់ខ្លួនលោក ង៉ែត បង្ហាញពីជម្លោះដែលកំពុងបន្តកើតឡើងរវាងជនជាតិដើមភាគតិច និងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សកម្មជន១០នាក់ ដែលជាយុវជនស្រលាញ់បរិស្ថានដ៏លេចធ្លោនៅកម្ពុជាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ ដែលជាករណីអ្នកជំនាញសិទ្ធិមនុស្សបង្ហាញការថ្កោលទោសយ៉ាងខ្លាំង។
-
កំពង់ស្ពឺ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពនៃក្រុមហ៊ុនវីងស៊ូសស្តារ ត្រូវបានកាត់ទោសពីបទ លួចរយៈពេល១ ឆ្នាំ ដោយជាប់ពន្ធនាគាររយៈពេល៦ ខែ។ សាលក្រមនេះរងការរិះគន់ថាអយុត្តិធម៌ដែលបង្កក្តីបារម្ភដល់សិទ្ធិការងារ។
-
បាត់ដំបង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ តុលាការខេត្តបាត់ដំបងកាត់ទោសសមាជិកក្រុមប្រឹក្សាស្រុក មកពីគណបក្សឆន្ទៈខ្មែរ លោក អ៊ុត ជឿន ឱ្យជាប់ពន្ធនាគារចំនួន៧ ឆ្នាំ ក្រោមបទចោទប្រកាន់ រួមគំនិតក្បត់ ដែលជាប់ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សជំទាស់កាលពីឆ្នាំ២០១៩។ តុលាការបានចេញដីការដើម្បីចាប់ខ្លួនលោក។ តំណាងអង្គការលីកាដូក្នុងស្រុកម្នាក់បាននិយាយថាចំណាត់ការនេះគឺជាការកាត់ទោស។
-
បន្ទាយមានជ័យ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរបានឃាត់ខ្លួនស្រ្តី៣នាក់ក្នុងក្រុងប៉ោយប៉ែត ជុំវិញករណី ចោទថាពួកគេបានតវ៉ាការឆែកឆេររថយន្តដឹកទំនិញ។ ពួកគេត្រូវបានចោទប្រកាន់ថាបានរារាំងមន្រ្តីសាធារណៈ ប្រមាថអ្នករាជការ និងប៉ុនប៉ងប្រើអំពើហិង្សា។ ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ការឃាត់ខ្លួន និងចាត់ទុកថានេះជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបានតម្កល់សាលដីកាផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ ស៊ីថា រយៈពេល ១៨ ខែ ក្នុងពន្ធនាគារនិងពិន័យជាប្រាក់ចំនួន៥លានរៀល ពាក់ព័ន្ធនឹងករណីសែកស្អុយក្នុងឆ្នាំ២០១៩។
-
បាត់ដំបង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី១៣ ខែឧសភា អាជ្ញាធរបានឃុំខ្លួនសមាជិកគណបក្សឆន្ទៈខ្មែរលោក ភូ សុវណ្ណថា ជុំវិញបទចោទប្រកាន់បរិហាកេរ្តិ៍និងញុះញ៉ង់ ដែលប្តឹងដោយអតីតមន្ត្រីគណបក្សភ្លើងទៀនលោក ឌឹម សារឿន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកសុវណ្ណថា ភ្លាមៗត្រូវបានបញ្ជូនទៅឃុំខ្ខ្លួនបណ្ណោះអាសន្ន។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរបានឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តជាតិភ្នំពេញភ្លាមៗ អំឡុងពេលវិល ត្រលប់ពីប្រទេសជប៉ុន។ លោកចន្ធី ក៏ធ្លាប់រិះគន់ការបោះ ឆ្នោតជាតិឆ្នាំ២០២៣ តាមរយៈវីដេអូហ្វេសបុក នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដែលបាននិយាយថា “មិនសេរី និងយុត្តិធម៌”។ ចន្ធីត្រូវបានចោទប្រកាន់បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវបញ្ជូនទៅឃុំខ្លួនកាលពីថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៤ ដដែល។
cambojanews | apnews | khmer.voanews | rfa
-
កំពង់ចាម
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរបានឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នសមាជិកគណបក្សភ្លើងទៀន និងមន្រ្តីឃុំ លោក ឌុំ ខុន និងលោក សឹម សំអុន មុនពេលដោះលែងវិញនៅថ្ងៃទី១០ ខែឧសភា។ មិនមានការពន្យល់អំពីការឃាត់ខ្លួននោះឡើយ។ គណបក្សភ្លើងទៀន បានលើកឡើងថា មានគំរាមគំហែង ប៉ុនប៉ងក្នុងការលុបបំបាត់សកម្មភាពនយោបាយស្របច្បាប់។
-
រាជធានីភ្នំពេញ
ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកំបាំងមុខផ្ដន្ទាទោសលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករវិស័យនិយោជិកទេសចរណ៍ និងសេវាកម្មកម្ពុជាឱ្យជាប់ពន្ធនាគារចំនួន១៨ខែពីបទ«ញុះញង់ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ” ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោកត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅពន្ធនាគារព្រៃស។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
មន្ត្រីពន្ធនាគារបានផ្អាកសមាជិកគ្រួសារពី ឱ្យចូលសួរសុខទុក្ខសកម្មជនបរិស្ថានដែលត្រូវបានកាត់ទោសកាលពីដើមសប្តាហ៍នេះ។ ក្រោយការកាត់ទោស ពួកគេត្រូវបានគេដឹកទៅពន្ធនាគារផ្សេងគ្នា ដោយខ្លះនៅតាមខេត្តដាច់ស្រយាល។ សមាជិកគ្រួសារដែលព្យាយាមទៅសួរសុខទុក្ខ ឬនាំយកកញ្ចប់សម្ភារៈ និងអាហារត្រូវបានអាជ្ញាធរពន្ធនាគារ បដិសេធ។
-
រាជធានីភ្នំពេញ
ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបានតម្កល់សាលដីកាផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ និងសកម្មជនសហជីព ៧ នាក់ផ្សេងទៀត ជុំវិញការធ្វើកូដកម្មដោយសន្តិវិធីទាមទារឱ្យមានដំណោះស្រាយករណីវិវាទការងារជាមួយក្រុមហ៊ុនណាហ្កាវើលដ៍។
-
កំពង់ចាម
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នគរបាលបានចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន លោក គង់ ថារ៉េត ជំទប់ទី២ ឃុំវាលវង់ នៅផ្ទះរបស់គាត់ ហើយបាននាំខ្លួនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីសាកសួរ។ អាជ្ញាធរមិនបានប្រាប់ពីមូលហេតុនៃការចាប់ខ្លួននេះទេ។ យោងតាមគណបក្សភ្លើងទៀនក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន ចំនួន១២នាក់ហើយ គិតត្រឹមហេតុការណ៍នេះ។
-
បាត់ដំបង
អំពើហិង្សាលើសកម្មជន
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ជនមិនស្គាល់អត្តសញ្ញាណចំនួន ៦ នាក់បានវាយដំយ៉ាងធ្ងន់ធ្ងរមកលើលោក សាន ប៊ុនឆៃ អ្នកគាំទ្រគណបក្សជំទាស់សញ្ជាតិខ្មែរ-អូស្ត្រាលី ដែលត្រូវបានគេស្គាល់ថាបានរិះគន់រដ្ឋាភិបាលនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ការវាយប្រហារនេះបានធ្វើឱ្យលោកបែកក្បាលហូរឈាម និងមានស្នាមជាំពេញរាងកាយ ដែលបង្ខំឱ្យគាត់ត្រូវព្យាបាលនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។
-
រាជធានីភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ និងចោទប្រកាន់ពីបទ "មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម" និង "បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" តាមមាត្រា៨៨, ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយការលើកឡើងរបស់លោកជុំវិញជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
cambojanews | rfa | licadho-cambodia | rfa
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៣០នាក់ នៅឃុំស្រយ៉ង់ ស្រុកគូលែន ត្រូវបានចោទប្រកាន់តាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ពីបទកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ និងប្រឈមនឹងការពិន័យជាប្រាក់ពី៥ ទៅ៥០លានរៀល និងជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ធំមួយរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ចំពេលមានវិវាទដែលកំពុងបន្ត ចាប់តាំងពីរដ្ឋបានប្រគល់ដីសម្បទានទៅឱ្យក្រុមហ៊ុនមួយនៅក្នុងតំបន់ដែលមានប្រជាពលរដ្ឋជាង ១៣០ គ្រួសារកំពុងរស់នៅ។