-
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅមានចំណុចស្មុគស្មាញត្រង់ចំណុចការបញ្ចេញព័ត៌មានសម្ងាត់
- ចេញផ្សាយ: ២៨-មករា-២០១៦
ក្រសួងព័ត៌មានអះអាងថា ក្រសួងកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ទាក់ទិននឹងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រង់ចំណុចការបញ្ចេញព័ត៌មានសម្ងាត់។ រដ្ឋាភិបាលថា ចំនុចនេះកំពុងធ្វើឲ្យមានការយល់ឃើញផ្សេងៗគ្នា ពីសំណាក់ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ថាគួរបញ្ចេញព័ត៌មានសម្ងាត់ រឺមិនសម្ងាត់ត្រឹមកម្រិតណា។ សង្គមស៊ីវិល ជំរុញឲ្យ រដ្ឋាភិបាលគួរបកស្រាយ រឺកំណត់និយមន័យ ព័ត៌មានសម្ងាត់ នេះ ឲ្យបានច្បាស់លាស់ ។
មើលលើ YouTube -
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ប្រមាណ១០០នាក់ តវ៉ានៅមុខសាលាខេត្តបាត់ដំបង
- ចេញផ្សាយ: ២៨-មករា-២០១៦
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តបាត់ដំបង ឲ្យអាជ្ញាធរពន្លឿនដំណោះស្រាយឲ្យបានឆាប់រហ័ស។ ការតវ៉ានេះ កើតឡើង បន្ទាប់ពីពួកគាត់ ទន្ទឹងរង់ចាំការដោះស្រាយ ពីសំណាក់អាជ្ញាធរខេត្ត អស់ជាច្រើនខែមកហើយ តែគ្មានលទ្ធផល។
មើលលើ YouTube -
ពលរដ្ឋ ៨សហគមន៍ តវ៉ានៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន
- ចេញផ្សាយ: ២៨-មករា-២០១៦
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ៨សហគមន៍ ប្រមូលផ្តុំគ្នាជាថ្មីម្ដងទៀត នៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំបើកវេទិកាសាធារណៈ ជជែករឿងផ្ដល់សំណងពីការធ្វើផ្លូវល្បឿនលឿន។ ការទាមទារនៅថ្ងៃទី២៨ ខែមករា នេះ ព្រោះពលរដ្ឋមិនចង់រងគ្រោះដូចពលរដ្ឋនៅតំបន់បឹងកក់ បុរីកីឡា ឬ ថ្មគោលដែលរងគ្រោះព្រោះ ការអភិវឌ្ឈន៍។
មើលលើ YouTube -
គ.ជ.ប ចាប់ផ្ដើមបើកឲ្យមានការពិភាក្សាលើសេចក្ដីព្រាងបទបញ្ជា និង នីតិវិធីចុះឈ្មោះបោះឆ្នោត
- ចេញផ្សាយ: ២៨-មករា-២០១៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ចាប់ផ្ដើមបើក យុទ្ធនាការ ពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និង នីតិវិធី សម្រាប់ការចុះឈ្មោះបោះ ឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ។ មន្ត្រីរៀបចំ ការបោះឆ្នោតអះអាងថា កម្ពុជាទើបចាប់ ផ្ដើមការងារនេះ និងមាន បទពិសោធន៍តិចតួច ប៉ុន្តែគ.ជ.ប នឹងប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ដើម្បីបម្រើសេចក្ដីត្រូវការ ផ្អែកតាមគោលការណ៍សមធម៌។
មើលលើ YouTube -
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥០ ខាងអំពើពុករលួយសម្រាប់ឆ្នាំ ២០១៥
- ចេញផ្សាយ: ២៧-មករា-២០១៦
អង្គការតម្លាភាពអន្តរជាតិរកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស ដែលមានអំពើពុករលួយកម្រិតខ្ពស់ នៅឡើយក្នុងពិភពលោក។ របាយការណ៍សន្ទស្សន៍នៃការយល់ឃើញពីអំពើ ពុករលួយ ឆ្នាំ ២០១៥ របស់អង្គការតម្លាភាព អន្តរជាតិដែលចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ បង្ហាញថាកម្ពុជាស្ថិតក្នុងលេខរៀងទី ១៥០ ក្នុងចំណោមប្រទេស ១៦៨។
មើលលើ YouTube -
ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ចវាយតំលៃថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ
- ចេញផ្សាយ: ២៧-មករា-២០១៦
សន្ទស្សន៍ប្រជាធិបតេយ្យនៃភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) បង្ហាញថា កម្ពុជា កំពុងធ្វើដំណើរទៅរករបបផ្តាច់ការ។ សន្ទទស្សន៍នេះ រកឃើញថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ២០១៥ ធ្លាក់ចុះ បើប្រៀបធៀប ទៅនឹងបណ្តាឆ្នាំកន្លងទៅ។
មើលលើ YouTube -
កម្មការកាត់ដេរពីរក្រុម ធ្វើបាតុកម្ម នៅមុខក្រសួងការងារ
- ចេញផ្សាយ: ២៧-មករា-២០១៦
មន្ត្រីទទួលបន្ទុកដោះស្រាយកូដកម្ម និង បាតុកម្មគ្រប់មុខសញ្ញា របស់ក្រសួងការងារ សន្យាថា នឹងយកសំណើរបស់ ក្រុមកម្មករ ទៅដោះស្រាយ បន្ទាប់ពីពិនិត្យសំណុំរឿង ទាំងនេះរួច។ ការសន្យានេះធ្វើឡើងបន្ទាប់ពី កម្មកររោងចក្រ ២ផ្សេងគ្នា បាននាំគ្នាតវ៉ា នៅមុខក្រសួងការងារទាមទារឲ្យក្រសួងនេះអន្តរាគមន៍ទៅភាគីរោងចក្រ ទទួលយក សំណើ របស់កម្មករ ហើយ ទទួលយកតំណាងរបស់ពួកគេចូលធ្វើវិញ។
មើលលើ YouTube -
ពលរដ្ឋខណ្ឌជ្រោយចង្វា បន្តតវ៉ាប្រឆាំងសកម្មភាព ឈូសឆាយដីធ្វើផ្លូវ
- ចេញផ្សាយ: ២៧-មករា-២០១៦
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា បន្តដុតកង់ឡាន ប្រឆាំងការឈូសឆាយដី ធ្វើផ្លូវមួយខ្សែ នៅតាមបណ្តោយផ្លូវនេះ ដោយចោទប្រកាន់ថា អាជ្ញាធរមិនទាន់ជូនដំណឹង ឬផ្តល់ដំណោះស្រាយដល់ ពួកគេនៅឡើយ។ អាជ្ញាធរនៅមិនទាន់មានការឆ្លើយតបពី រឿងឈូសឆាយដី របស់ពលរដ្ឋនេះ ទេ។
មើលលើ YouTube -
លោក ចន ឃែរី (John Kerry) ទទូចឲ្យលោកហ៊ុន សែន បើកចំហរកិច្ចពិភាក្សានឹងបក្សប្រឆាំង
- ចេញផ្សាយ: ២៧-មករា-២០១៦
លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានចំណាយពេល១ថ្ងៃ កាលពីថ្ងៃទី២៦ ខែមករា ដោយជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំបក្សជំទាស់ និង តំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីការ វិវឌ្ឍន៍ស្ថានការណ៍ នយោបាយ បញ្ហាសិទ្ធិមនុស្ស និង បញ្ហាសង្គមកម្ពុជា។
មើលលើ YouTube -
ការសិក្សាថ្មីបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរ
- ចេញផ្សាយ: ២៧-មករា-២០១៦
ការសិក្សាថ្មីបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរ
មើលលើ YouTube -
មន្ត្រីរាជការនិងពលរដ្ឋថាក្រុមហ៊ុនសង់ក្រុងរណបធ្វើផ្លូវរំលោភយកដីអ្នកភូមិ
- ចេញផ្សាយ: ២៧-មករា-២០១៦
មន្ត្រីរាជការនិងពលរដ្ឋថាក្រុមហ៊ុនសង់ក្រុងរណបធ្វើផ្លូវរំលោភយកដីអ្នកភូមិ
មើលលើ YouTube -
សមាគមអ្នករត់រឺម៉កកង់បីតវ៉ាឲ្យអត់ធន់ឈប់លូកដៃការពារអតីតអ្នកបើកបររថយន្តកាពីតូល
- ចេញផ្សាយ: ២៧-មករា-២០១៦
សមាគមអ្នករត់រឺម៉កកង់បីតវ៉ាឲ្យអត់ធន់ឈប់លូកដៃការពារអតីតអ្នកបើកបររថយន្តកាពីតូល
មើលលើ YouTube