-
-
សហគមន៍ដីធ្លីសុំជួបប្រធានធនាគារពិភពលោក
- ចេញផ្សាយ: ៣-ធ្នូ-២០១៥
ក្រុមស្ត្រីមានបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញជិត៥០នាក់នាំគ្នាទៅសុំជួបជាមួយប្រធានគ្រប់គ្រងប្រចាំនៅកម្ពុជា នៃធនាគារពិភពលោកនៅព្រឹកថ្ងៃទី៣ ខែធ្នូ។ ប៉ុន្តែបំណងចង់ចូលជួបនេះមិនបានដូចការរំពឹងទុកទេ ហើយក្រុមស្ត្រីតវ៉ារឿងដីធ្លីត្រូវអាជ្ញាធរបំបែក បន្ទាប់ពីស្រែកទាមទារបានរយៈពេលខ្លី។
មើលលើ YouTube -
តើនរណាខ្លះជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ?
- ចេញផ្សាយ: ២-ធ្នូ-២០១៥
អ្នកឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិ គឺអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងជួបហានិភ័យ ដោយសារភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈប្រមូលផ្ដុំយ៉ាងខ្លាំង ។
មើលលើ YouTube -
ខ្មែរឥស្លាមត្អូញត្អែរពីការរើសអើងនយោបាយពេលគាំទ្របក្សប្រឆាំង
- ចេញផ្សាយ: ១-ធ្នូ-២០១៥
ពលរដ្ឋខ្មែរឥស្លាមមួយចំនួនក្នុងប្រទេសកម្ពុជានៅមានការលំបាកក្នុង ការចូលរួមក្នុងសកម្មភាពនយោបាយដោយពួកគេនៅតែរងការរើសអើងនយោបាយខ្លាំងជាពិសេសអ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។ ពួកគេចង់បានតំណាងនៅថ្នាក់ជាតិដើម្បីជួយការពារផលប្រយោជន៍សហគមន៍ឱ្យបានកាន់តែច្រើន។ លោកម៉ែន គឹមសេង នៃវីអូអេបានជួបសម្ភាសន៍ជាមួយនឹងលោកឯល រ៉ាហ្វើត ប្រធានចលនាឥស្លាមនៃគណបក្សសង្គ្រោះជាតិក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕
មើលលើ YouTube -
ពិព័រណ៍រូបថតស្ដីពីនិទណ្ឌភាព
- ចេញផ្សាយ: ២-វិច្ឆិកា-២០១៥
អង្គការសង្គមស៊ីវិល លើកឡើងថា អំពើនិទណ្ឌភាពមានការកើនឡើង។ ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ គឺធ្វើឡើងក្នុងពិព័រណ៍រូបភាពស្ដីពីនិទណ្ឌភាពក្រោមប្រធានបទថា “មិនភ្លេច” នៅថ្ងៃទី២ វិច្ឆិកា ដែលមានអ្នកចូលរួមប្រមាណ ៦០នាក់មកពីបណ្ដាអង្គការសង្គមស៊ីវិល និងសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញ។
មើលលើ YouTube -
មិនភ្លេច
- ចេញផ្សាយ: ២-វិច្ឆិកា-២០១៥
វីដេអូខ្លីរបស់ ម.ស.ម.ក ដែលមានចំណងជើងថា”មិនភ្លេច” គឺជាវីដេអូឯកសារដែលបង្ហាញអំពីទស្សនៈរបស់សាធារណជនទូទៅ និងសង្គមស៊ីវិលទៅលើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ករណីបាញ់សម្លាប់ ទៅលើជនរងគ្រោះមួយចំនួន ការទាមទាររកយុត្តិធម៌របស់គ្រួសារជនរងគ្រោះ ព្រមទាំងអនុសាសន៍និងសំណូមពរឲ្យមានការលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។ ករណីដែលបានបង្ហាញនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនក្នុងចំណោមករណីនិទណ្ឌភាពជាច្រើនទៀតដែលក្នុងនោះរួមមានជនរងគ្រោះជាអ្នកសារពត៌មាន១៣រូប ដែលត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤មក សហជីពកម្មករ អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ។ ករណីទាំងនោះមិនត្រូវបំភ្លេចចោលឡើយ។
មើលលើ YouTube -
ពលរដ្ឋមកពីខេត្ត២ផ្សេងគ្នា ស្នើឲ្យរដ្ឋសភាជួយពន្លឿនដំណោះស្រាយដីធ្លី
- ចេញផ្សាយ: ១៩-តុលា-២០១៥
-
-
ពលរដ្ឋខេត្តបន្ទាយមានជ័យតវ៉ាទាមទារឲ្យអាជ្ញាធរខេត្តជួយដោះស្រាយជម្លោះដីធ្លី
- ចេញផ្សាយ: ៥-តុលា-២០១៥
-