-
អ្នកលក់ចោទប្រកាន់ថា អាជ្ញាធរអប្សរាប្រើអំពើហិង្សា
- ចេញផ្សាយ: ៣០-មិថុនា-២០១១
ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីបានចោទប្រកាន់ថា អាជ្ញាធរអប្សរា ប្រើអំពី ហិង្សាមកលើពួកគាត់ខណៈពេលពួកគាត់ដើរលក់វត្ថុអនុស្សាវរីយជូនភ្ញៀវ ។ ការ លើកឡើងរបស់ពួកគាត់នៅក្នុងវេទិកាសាធារណរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នាថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០១១ នៅក្នុងវត្តបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំ ខ្នារ សណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
មើលលើ YouTube -
-
-
តុលាការយុត្តិធម៌អន្តរជាតិស្នើរអោយថៃ និងកម្ពុជា ដកទ័ពចេញរៀងៗខ្លួន
- ចេញផ្សាយ: ១៩-មិថុនា-២០១១
"លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងស្វាគមន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះវិធានការបន្ទាន់នេះ។ «ខ្ញុំគាំទ្រទាំងស្រុងចំពោះ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ហើយខ្ញុំយល់ថាសេចក្តីសម្រេចនេះគឺល្អសម្រាប់ប្រទេសកម្ពុជា។ សេចក្តីសម្រេចថ្ងៃ នេះគឺជាឱកាសមួយល្អដើម្បីឈាន ទៅរកសន្តិភាពមួយយូរអង្វែង។»"
មើលលើ YouTube -
នៅលើបន្ទាត់ព្រំដែន
- ចេញផ្សាយ: ១៧-មិថុនា-២០១១
សង្រ្គាមនៅខេត្តព្រះវិហារ និងនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទ បានក្លាយជាចំណុចសំខាន់ សម្រាប់អ្នកមានមនោសញ្ចេតនាជាតិនិយម ទាំងប្រទេសកម្ពុជា និងប្រទេសថៃ។ ខណៈដែលភាពមិនប្រាកដប្រជានៅតែបណ្តាលអោយមានការប៉ះទង្គិចគ្នាថ្មីៗនេះ ហើយកំលាំងអ្នកជាតិនិយមបានប្រើប្រាស់បញ្ហានេះ ទាញយកផលចំណេញផ្នែកនយោបាយ។
មើលលើ YouTube -
"ប្រជាពលរដ្ឋមកពី២៤សហគមន៌ដើម្បី ការពារដីជំលោះ"
- ចេញផ្សាយ: ១៥-មិថុនា-២០១១
"វីដេអូរៀបរាប់ពីការប៉ះសម្តីរវាងមន្រ្តីអាជ្ញាធរព្រះវិហារ ជាមួយមន្រ្តីសិទ្ធិមនុស្សនៅពេលដែលមន្រ្តីរូបនោះបានលើកឡើងថាមន្រ្តីសំរបសំរួលបានបើកឱកាសអោយតំណាងរាស្រ្តមួយចំនួនកេងប្រវ័ញ្ចនយោបាយនៅពេលធ្វើបទអត្ថាធិប្បាយស្តីអំពីផលប៉ះពាល់ដោយសារការផ្តល់ដីសម្មទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនដាំដើមកៅស៊ូនៅតំបន់ព្រែឡង់"
មើលលើ YouTube -
ព្រះសង្ឃ លួន សាវ៉ាត ឆ្លើយតបទៅនឹងការគំរាមកំហែងនៅកម្ពុជា
- ចេញផ្សាយ: ១៣-មិថុនា-២០១១
វីឌីអូនេះបានបង្ហាញអំពី ទិដ្ឋភាពនៃការតវ៉ារបស់ប្រជាជនបឹងកក់ និង ព្រះតេជគុណ លួន សាវ៉ាត បានចុះទៅជួយអំពាវនាវកុំអោយមានការប្រើអំពើហិង្សាលើប្រជាជនបឹងកក់ និងការឆ្លើយតបទៅនឹងការដែលអាជ្ញាធរបានប៉ុនប៉ងចាប់ព្រះតេជគុណលួន សាវ៉ាត ដោយចោទប្រកាន់ថា បានប្រព្រឹត្តិខុសនឹងវិន័យសង្ឃ ដោយបញ្ជាក់ថាព្រះអង្គមិនបានធ្វើខុសនោះទេ។
មើលលើ YouTube -
រឿងរ៉ាវនៃការផ្លាស់ប្តូររបស់ខ្មែរ
- ចេញផ្សាយ: ១២-មិថុនា-២០១១
វីឌីអូនេះបានបង្ហាញអំពីសកម្មភាពតវ៉ារបស់ប្រជាជនបឹងកក់ និងការតវ៉ារបស់ហគមន៏ផ្សេងៗទៀត ការរៀនរបស់សហគមន៏ លើសពីនេះបានបង្ហាញពីតំណាងសហគមន៏អមលាំង បានយករឿងរ៉ាវដីធ្លីរបស់សហគមន៏ទៅបង្ហាញដល់ប្រទេសអាឡឺម៉ង់។
មើលលើ YouTube -
"ប្រជាពលរដ្ឋ និង មន្រ្តី បានឃើញ ដីសម្បទានព្រៃឡង់"
- ចេញផ្សាយ: ៩-មិថុនា-២០១១
ដីសម្បទានព្រៃឡង់គឺធ្វើអោយខូចបរិស្ថាន ហើយប្រជាពលរដ្ឋតវ៉ាកុំអោយមានបន្តរទៀត
មើលលើ YouTube -
បទបង្ហាញរបស់លោក អៀ សុផល ក្នុងសនិសិទ្នអាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០១១
- ចេញផ្សាយ: ៨-មិថុនា-២០១១
លោកបណ្ឌិត អៀ សុផល ត្រូវបានជ្រើសតាំងចូលរួមក្នុងកម្មវិធី TED ឆ្នាំ២០០៩ នៅក្នុងសន្និសិទ្ធិស្តីពីបច្ចេកវិទ្យា ការកំសាន្ត និងការច្នៃប្រឌិតលើកទី២៥ ដែលលោកបានចែករំលែកបទពិសោធន័តាមរយៈ TED Talk និងបានធ្វើបទបង្ហាញនៅវេទិកាសេរីភាព អូស្លូឆ្នាំ២០១០ ផងដែរ ។ចាប់តាំងពីឆ្នាំ ២០០៧ លោកបានចូលរួមធ្វើការជាមួយសកលវិទ្យាល័យជើងទឹកសហរដ្ឋអាមេរិចនៃក្រសួងកិច្ចកិច្ចការសន្តិសុខជាតិ ក្នុងនាទីជាជំនួយការសាស្ត្រាចារ្យ ។
មើលលើ YouTube -
សន្និសីទប្រចាំឆ្នាំ ២០១១ អាយ ប៊ី អេ ភី, ថ្ងៃទី១ ចំណាប់អារម្មណ៍របស់ លោក អ៊ា សុផល
- ចេញផ្សាយ: ៨-មិថុនា-២០១១
លោក អ៊ា សុផល, មានសញ្ញាប័ត្រ បណ្ឌិត, ត្រូវបានជ្រើសរើសជាវាគ្មិន សម្រាប់TED ទី២៥ នៅឆ្នាំ ២០០៩ ផ្នែកបច្ចេកវិទ្យា, ការកំសាន្ត, ការរចនា(TED) ក្នុងសក្ខាសាលានោះលោកបានធ្វើបទបង្ហាញសម្រាប់កម្មវិធី ថេត ហើយលោកក៏បានធ្វើបទបង្ហាញមួយទៀតនៅវេទិកាសេរី ២០១០ ក្នុងរដ្ឋ អូស្លូ។ លោកបានចូលរួមបំរើការងារនៅក្នុងដេប៉ាតឺម៉ង់ កិច្ចការសន្តិសុខជាតិ នៃសាលាជាន់ខ្ពស់កងទ៍ពជើងទឹក សហរដ្ឋអាមេរិក ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០០៧។
មើលលើ YouTube -
សហគមន៏កម្ពុជាប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ
- ចេញផ្សាយ: ២-មិថុនា-២០១១
វីឌីអូនេះបានបង្ហាញអំពីការតស៊ូរបស់សហគមន៏កម្ពុជាចំពោះការបណ្តេញចេញដោយបង្ខំ និងសកម្មភាពបង្រ្កាបរបស់អាជ្ញាធរ
មើលលើ YouTube