Who we are?
គោលបំណង
Sithi មានន័យថា"សិទិ្ធ" ជាភាសាខ្មែរដែលជាភាសារបស់ជនជាតិខ្មែរ និងភាសាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រ sithi.org មានគោលបំណងសំខាន់ពីរយ៉ាង។ គោលបំណងទីមួយគឺដើម្បីលើកកម្ពស់ស្ថាប័នសង្គមស៊ីវិល និងស្ថាប័នដ៏ទៃទៀតដែលធ្វើការផ្តោតលើសិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការផ្តល់ពត៌មាននិងធនធាននានាក្នុងការជំរុញឲ្យកាន់តែល្អប្រសើរឡើងនូវការងារវិជ្ជាជីវៈ ឯកទេស និងកិច្ចសហប្រតិបត្តិការ។ គោលបំណងទីពីរគឺការផ្តល់ពត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងន័យបង្កើន ការយល់ដឹងនិងចំណេះដឹងអំពីសិទ្ធិមនុស្សដើម្បីជំរុញនូវការការពារនិងការលើកស្ទួយសិទ្ធិមនុស្ស។
ការប្រើប្រាស់គេហទំព័រ sithi.org
sithi.org មានបំណងដាក់ជាគំនិតផ្តួចផ្តើមរួមគ្នាមួយដែលបង្កើតឡើងដោយអ្នកដែលចាប់អារម្មណ៍និងធ្វើការលើកស្ទួយនិងការការពារសិទិ្ធមនុស្សនៅកម្ពុជា។ ស្ថាប័នសង្គមស៊ីវិលស្ថាប័នដែលអាចទុកចិត្តបាន និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតអាចចូលរួមផ្សព្វផ្សាយព័ត៌មាននៅលើគ្រប់ផែ្នកទាំងអស់ក្នុងគេហទំព័រនេះបាន។ មនុស្សគ្រប់រូបអាចចូលអាននិងទទួលបានព័ត៌មានទាំងនេះ។ សូមចុចនៅទីនេះដើម្បីអានការណែនាំពីរបៀបប្រើប្រាស់ដែលផ្តល់ព័ត៌មានពីការណែនាំដ៏សាមញ្ញលើការប្រើប្រាស់គេហទំព័រ sithi.org។
សាវតារ
គេហទំព័រ sithi.org ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០០៩។ វាជាគំរោងមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights or CCHR) ដែលជា អង្គការមិនមែនរដ្ឋាភិបាល មិនបម្រើនយោបាយ ឯករាជ្យ និងមានទីតាំងនៅរាជធានីភ្នំពេញហើយធ្វើការក្នុងការលើកស្ទួយ និងការការពារលទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្សនៅទូទាំងប្រទេសកម្ពុជា។ គេហទំព័រ sithi.org ឆ្លុះបញ្ចាំងពីតម្លៃ និងយុទ្ធវិធីរបស់ CCHR ដែលជាយុទ្ធសាស្ត្រក្នុងការបង្កើតអោយមានការចរចាអហិង្សារាល់គ្រប់ភាគីទាំងអស់ និង លើកទឹកចិត្តឲ្យស្ថាប័នសង្គមស៊ីវិលទទួលយកនូវឧបករណ៍ដ៏ទាន់សម័យនិងកិច្ចសហប្រត្តិបត្តិការដើម្បីនាំឲ្យមានការផ្លាស់ប្តូរ ព្រមទាំងជាការផ្លាស់ប្តូរចំណេះដឹងក្នុងទម្រង់ថ្មីៗ ដើម្បីពង្រឹងអំណាចដល់អ្នកដែលធ្វើការលើសិទិ្ធមនុស្សនៅកម្ពុជា។ ការបង្កើតគេហទំព័រ sithi.org ពឹងផ្អែកទាំងស្រុងលើកិច្ចសហការដោយមានការចូលរួមចែករំលែកព័ត៌មានពីអ្នកដែលមានចំណាប់អារម្មណ៍ទាំងអស់ និងអ្នកដែលធ្វើការលើកស្ទួយនិងការការពារសិទិ្ធមនុស្សនៅកម្ពុជា។
អ្នកផ្តល់ជំនួយ និងអ្នកគាំទ្រ
គេហទំព័រ sithi.org ទទួលបានការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) វិទ្យាស្ថានគ្រប់គ្រងបូព៌ា (EWMI) និងវិទ្យាសា្ថនសង្គមបើកទូលាយ (OSI)។ សូមថ្លែងអំណរគុណចំពោះអ្នកបង់ពន្ធរបស់ជនជាតិអង់គេ្លស និងសហរដ្ឋអាមេរិកទាំងអស់ដែលបានធ្វើឲ្យគេហទំព័រ sithi.org នេះមានរូបរាងឡើង។
ទំនាក់ទំនង
បើលោកមានចម្ងល់ រឺ ចង់បានព័ត៌មានបនែ្ថមទាក់ទងនឹងគេហទំព័រ sithi.org សូមផ្ញើរសារមកកាន់អ៊ីម៉ែល [email protected]។