-
តុលាការ:
សាលាឧទ្ធរណ៍ភ្នំពេញ
ចោទប្រកាន់:
ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ
សម្គាល់:
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីកាលើសំណុំរឿងលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ។
-
តុលាការ:
តុលាការកំពូល
ចោទប្រកាន់:
ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
សម្គាល់:
សវនាការលើអង្គសេចក្តី។ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល។