-
គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ ២០-ធ្នូ-២០១១
សហគ្រាសពាណិជ្ជកម្ម គឺជាមធ្យោបាយជាសកលដ៏សំខាន់សម្រាប់ការទទួលបានសិទ្ធិមនុស្ស។ ជាឧទាហរណ៍ វាអាចរួមចំណែកតាមរយៈការបង្កើតការងារនិងមុខរបរ ការអភិវឌ្ឍន៍ និងទំនើបភាវូបនីយកម្មនៅមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពី សកម្មភាពធុរកិច្ច នៅតែបន្តជាបញ្ហាប្រឈមដ៏សំខាន់មួយជាដដែល។ បទដ្ឋានថ្មីមួយនេះបានបំភ្លឺពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋ និងសហគ្រាសពាណិជ្ជកម្ម ដែលបទដ្ឋានទាំងនេះបានរួមបញ្ចូលគ្នា និងដោយបានអនុម័តយល់ព្រមដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នូវគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្សនៅក្នុងខែមិថុនា ឆ្នាំ២០១១។