-
សង្គមស៊ីវិលរកឃើញថាជម្លោះដីធ្លីនៅកម្ពុជាកើនឡើងទ្វេដងក្នុងឆ្នាំ២០១៦
- កាលបរិច្ឆេទចេញផ្សាយ: ៦-កក្កដា-២០១៧
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) ចេញផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃទី៦ ខែកក្កដា ស្ដីពីការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៦។ របាយការណ៍នេះបង្ហាញថា ករណីវិវាទដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះមានចំនួនច្រើនជាងបណ្ដ
Learn more -
ពលរដ្ឋដែលមិនទទួលយកសំណងថាអាជ្ញាធរមិនយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ
- កាលបរិច្ឆេទចេញផ្សាយ: ៦-កក្កដា-២០១៧
ពលរដ្ឋមិនព្រមទទួលយកសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ជាង ១០០គ្រួសារ ត្អូញថាអាជ្ញាធរមិនបានយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈដល់ពួកគាត់នោះទេ និងហាក់ចាត់ទុកពួកគាត់ថាជាសត្រូវនៃការអភិ
Learn more -
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តបាត់ដំបងហែក្បួនតាមគោយន្តទាមទារដំណោះស្រាយ
- កាលបរិច្ឆេទចេញផ្សាយ: ៥-កក្កដា-២០១៧
ប្រជាពលរដ្ឋ ៣០នាក់តំណាងឲ្យ ១៦គ្រួសារមកពីស្រុកបវេល ខេត្តបាត់ដំបង ដែលមានជម្លោះដីធ្លីជាមួយអ្នកមានទ្រព្យ នៅរសៀលថ្ងៃទី៥ កក្កដា ធ្វើដំណើរដោយគោយន្តចំនួន ៦គ្រឿងឆ្ពោះទៅសាលាខេត្តបាត់ដំបង ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរខេត្តដោះស្រាយទំនាស់ដីជូនពួកគាត់ឲ្យបានឆាប់។
Learn more -
តុលាការកំពូលឲ្យសាលាឧទ្ធរណ៍កាត់ក្ដីបណ្ដឹងសុំទម្លាក់បទចោទលើសកម្មជនបរិស្ថានឡើងវិញ
- កាលបរិច្ឆេទចេញផ្សាយ: ៥-កក្កដា-២០១៧
ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល អ្នកស្រី ឃឹម សត្ថាវី សម្រេចបង្វិលសំណុំរឿងសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ទៅសាលាឧទ្ធរណ៍ឲ្យជម្រះក្ដីឡើងវិញ លើបណ្ដឹងសុំទម្លាក់បទចោទរបស់តុលាការខេត្តកោះកុង។ ការសម្រេចនេះ ដោយសារតុលាការកំពូល យល់ថា សាលដីការបស់សាលាឧទ្ធរណ៍
Learn more -
ពលរដ្ឋ៤ភូមិដែលប៉ះពាល់ដីដោយសារក្រុមហ៊ុនចិនលើកគ្នាតវ៉ាទាមទារឲ្យដោះស្រាយសំណង
- កាលបរិច្ឆេទចេញផ្សាយ: ៥-កក្កដា-២០១៧
ពលរដ្ឋចំនួន ៥ភូមិ នៅស្រុកចំនួន២ និងក្រុង១ របស់ខេត្តឧត្តរមានជ័យ នៅតែទន្ទឹងរង់ចាំសំណងនៃការខូចខាតដីស្រែចម្ការរបស់ពួកគេ ដែលប៉ះពាល់ដោយសារតែក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) អនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ នៅតំបន់ដែលពួកគេរស់នៅនោះ។
Learn more -
ពលរដ្ឋជាង២០គ្រួសារនៅស្រុកសៀមប៉ាងផ្ដិតមេដៃប្ដឹងមន្ត្រីបរិស្ថានដែលរុះរើផ្ទះពួកគាត់
- កាលបរិច្ឆេទចេញផ្សាយ: ៤-កក្កដា-២០១៧
មន្ត្រីបរិស្ថានស្រុកសៀមប៉ាង រងការចោទថា រុះរើលំនៅឋាន និងបណ្ដេញពលរដ្ឋឲ្យចាកចេញពីដីដែលពួកគេធ្លាប់រស់នៅ និងបង្កបង្កើនផលជាច្រើនឆ្នាំទាំងបង្ខំ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពីមន្ត្រីបរិស្ថាន និងនគរបាលមួយក្រុមបាននាំគ្នារុះរើផ្ទះពលរដ្ឋចំនួន ៤ខ្នង កាលពីថ្ងៃទី
Learn more -
អ្នកភូមិកោះគស្រុកស្អាងព្រមានតវ៉ាម្ដងទៀតដោយបិទផ្លូវប្រឆាំងនឹងការបូមខ្សាច់
- កាលបរិច្ឆេទចេញផ្សាយ: ៤-កក្កដា-២០១៧
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ព្រមានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញ ម្ដងទៀត ដោយការបិទផ្លូវលេខ២១អា (A) ដែលតភ្ជាប់ពីក្រុងតាខ្មៅ ទៅស្រុកស្អាង។
Learn more -
ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនលោក គិត ម៉េង ថាឈូសឆាយរំលោភយកដីចម្ការពួកគាត់
- កាលបរិច្ឆេទចេញផ្សាយ: ៤-កក្កដា-២០១៧
ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង ថា បានប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការរបស់ពួកគាត់ដែលធ្លាប់រស់នៅ និងដាំដំណាំកសិកម្មក្រោយឆ្នាំ១៩៧៩ មកនោះ។ អាជ្ញាធរខេត្តសន្យាថា ន
Learn more -
សហគមន៍ព្នងខេត្តមណ្ឌលគិរីចោទក្រុមហ៊ុនមេហ្គាហ្វើសថាឈូសឆាយដីបម្រុងសហគមន៍
- កាលបរិច្ឆេទចេញផ្សាយ: ២-កក្កដា-២០១៧
សហគមន៍ជនជាតិដើមភាគតិចនៅឃុំចំនួនពីរក្នុងខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ មេហ្គា ហ្វើស (Mega First) បន្តឈូសឆាយពង្រីកដីសម្បទានរបស់ខ្លួនប៉ះពាល់ដីត្រៀមបម្រុង និងបង្កផលប៉ះពាល់ប្រភពទឹកធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់។
Learn more -
អ្នកភូមិនៅស្រុកទឹកឈូព្រមានដុតគ្រឿងចក្រក្រុមហ៊ុនឈូសឆាយដីពលរដ្ឋ
- កាលបរិច្ឆេទចេញផ្សាយ: ១-កក្កដា-២០១៧
ប្រជាពលរដ្ឋនៅតំបន់ស្រែតាតំ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកទឹកឈូ ខេត្តកំពត លើកគ្នាទៅរារាំងគ្រឿងចក្រក្រុមហ៊ុនដែលអ្នកភូមិអះអាងថា ជារបស់លោកស្រី ចាន់ សុធា។
Learn more -
មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបដិសេធការឆ្លើយទម្លាក់កំហុសជុំវិញការលក់ដីរបស់រដ្ឋ
- កាលបរិច្ឆេទចេញផ្សាយ: ១-កក្កដា-២០១៧
អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឆ្លើយសារភាពចំពោះមុខតុលាការក្រុងភ្នំពេញ ថា គាត់ពិតជាបានកាត់ដីមន្ទីររបស់រដ្ឋខ្លះលក់ទៅឱ្យឯកជនមែន។ អតីតប្រធានមន្ទីរដដែលបញ្ជាក់ថា មូលហេតុដែលគាត់កាត់ដីខ្លះរបស់មន្ទីររ៉ែ និងថាមពល លក់ទៅឱ្យឯកជន គឺដោយសារតែមន្ត្រីចា
Learn more -
ពលរដ្ឋប្រមាណ៣០០គ្រួសារនៅកំពង់ឆ្នាំងខ្លាចក្រុមហ៊ុនឬអាជ្ញាធរដកហូតដីស្រែចម្ការ
- កាលបរិច្ឆេទចេញផ្សាយ: ៣០-មិថុនា-២០១៧
អ្នកភូមិនៃឃុំត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង កំពុងបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ដែលឋិតនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្រោយពីអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ តម្រូវឲ្យពួកគេវាស់វែងដី និងប្រាប់ទំហំដីនោះដល់អាជ្ញាធរដោយមិនដឹងហេតុផលច្បាស់លាស់។ ប៉ុន្តែអាជ្ញាធរបញ្ជាក
Learn more