-
ពលរដ្ឋជាង៤០០គ្រួសារនៅឃុំត្រមូងទទួលបានប្លង់ដីក្រោយមានជម្លោះជិត១០ឆ្នាំ
- កាលបរិច្ឆេទចេញផ្សាយ: ១៩-មេសា-២០១៧
ប្រជាសហគមន៍មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយចំនួនធំ រីករាយក្រោយពេលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធសម្រេចផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។
Learn more -
ពលរដ្ឋខ្លះនៅអគារប៊ូឌីងព្រមលក់បន្ទប់តម្លៃ១.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
- កាលបរិច្ឆេទចេញផ្សាយ: ១៨-មេសា-២០១៧
ពលរដ្ឋរស់នៅអគារប៊ូឌីង ឬហៅថា អគារស ប្រមាណ ១០០នាក់ ដែលអះអាងថា តំណាងឲ្យពលរដ្ឋជិត ៥០០គ្រួសារ រស់នៅទីនេះ បានជួបជជែកគ្នាកាលពីល្ងាចថ្ងៃទី១៨ ខែមេសា នៅលើដំបូលអគារនេះ ដើម្បីរកតម្លៃរួមមួយនៃការលក់បន្ទប់របស់ពួកគេទៅឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
Learn more -
ពលរដ្ឋជាង១០គ្រួសារនៅខែត្រស្ទឹងត្រែងចោទឈ្មួញថាលក់ដូរដីសម្បទានសង្គមកិច្ច
- កាលបរិច្ឆេទចេញផ្សាយ: ១១-មេសា-២០១៧
ពលរដ្ឋជាង ១០គ្រួសាររស់នៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចោទឈ្មួញម្នាក់ថាធ្វើអាជីវកម្មដីឋិតក្នុងគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងបានដកហូតលិខិតស្នើសុំដីសម្បទានសង្គមកិច្ចពីពលរដ្ឋ។ ពួកគេអំពាវនាវឲ្យអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ស៊ើបអង្កេតបញ្ហាន
Learn more -
ពលរដ្ឋរស់នៅអមផ្លូវរថភ្លើងក្រុងប៉ោយប៉ែតតវ៉ាទាមទារសំណងលើកទី៥៩
- កាលបរិច្ឆេទចេញផ្សាយ: ៦-មេសា-២០១៧
ប្រជាពលរដ្ឋជាង ១០នាក់ រស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ ខែមេសា បានតវ៉ាសាជាថ្មីដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់។
Learn more -
ពលរដ្ឋប្រមាណ១០០នាក់នៅខេត្តកំពង់ស្ពឺតវ៉ាប្រឆាំងនឹងការអនុវត្តសាលដីកា
- កាលបរិច្ឆេទចេញផ្សាយ: ៦-មេសា-២០១៧
អ្នកភូមិប្រមាណ ១០០នាក់នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាំគ្នាជំទាស់នឹងមន្ត្រីអាជ្ញាធរដែលចុះអនុវត្តសាលដីការបស់តុលាការកំពូល សម្រេចឲ្យពួកគាត់ ៥គ្រួសារចាញ់ក្ដី ហើយបាត់បង់ដី។ ពួកគាត់ចាត់ទុកថាជាការសម្រេចដោយអយុត្តិធម៌។
Learn more -
សហគមន៍ព្នងអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ការទន្ទ្រានយកដីរមណីយដ្ឋាន
- កាលបរិច្ឆេទចេញផ្សាយ: ៥-មេសា-២០១៧
សហគមន៍ជនជាតិដើមភាគតិចព្នង អំពាវនាវឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ទប់ស្កាត់ការទន្ទ្រានយកដីតំបន់ទឹកជ្រោះជ្រៃធំ ឋិតក្នុងភូមិពូលេះ ឃុំដាក់ដាំ ស្រុកអូររាំង យកធ្វើជាកម្មសិទ្ធិឯកជន។ សហគមន៍អះអាងថា ការទន្ទ្រានចូលកាន់កាប់ដីតំបន់រមណីយដ្ឋាននេះ ផ្ដើមចេញពីប្រជាពលរដ្ឋក្
Learn more -
ពលរដ្ឋមានជម្លោះដីនៅត្បូងឃ្មុំចង់ឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិមុនការបោះឆ្នោត
- កាលបរិច្ឆេទចេញផ្សាយ: ៥-មេសា-២០១៧
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ម៉ែន សារុន នៅតែបារម្ភចំពោះនីតិវិធីជុំវិញការផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ពីព្រោះអាជ្ញាធរចេះតែពន្យារពេល បើទោះបីជារាជរដ្ឋាភិបាលធ្លាប់ប្រកាសកាត់ផ្ទៃដីមានទំនាស់ជាមួយក្
Learn more -
អង្គការសិទ្ធិមនុស្សបារម្ភខ្លាចទំនាស់ដីធ្លីរវាងពលរដ្ឋនិងអាជ្ញាធរស្រុកអន្លង់វែងកាន់តែធ្ងន់ធ្ងរ
- កាលបរិច្ឆេទចេញផ្សាយ: ៤-មេសា-២០១៧
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ១២០គ្រួសារនៅតំបន់ជប់ត្រកួន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងឈានទៅរកភាពតានតឹងដាក់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកអន្លង់វែង។ ទំនាស់ដែលភាគីទាំងពីរនៅមិនទាន់អាចជួបជជែកដោះស្រាយគ្នាបាននេះ បានអូសបន្លាយតាំងពីអំឡុងចុងខែកុ
Learn more -
ពលរដ្ឋមកពីខេត្តបាត់ដំបងស្នើឲ្យលោក ហ៊ុន សែន ជួយដោះស្រាយជម្លោះដីធ្លី
- កាលបរិច្ឆេទចេញផ្សាយ: ៤-មេសា-២០១៧
ប្រជាពលរដ្ឋប្រមាណ ៣០នាក់តំណាងឲ្យពលរដ្ឋ ៥៩គ្រួសារនៅខេត្តបាត់ដំបង លើកគ្នាមកក្រុងភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យជួយដោះស្រាយទំនាស់ដីធ្លី។ ការស្វែងរកដំណោះស្រាយនៅខុទ្ទកាល័យលោក ហ៊ុន សែន ក្បែរដើមពោធិ៍មុខវត្តបទុមវតី នៅព្រ
Learn more -
ពលរដ្ឋមានបញ្ហាដីជាមួយក្រុមហ៊ុនស្ករអំពៅនៅកោះកុងដាក់លក្ខខណ្ឌជាមួយមន្ត្រីក្រសួង
- កាលបរិច្ឆេទចេញផ្សាយ: ៤-មេសា-២០១៧
ប្រជាពលរដ្ឋមកពីខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ លោកឧកញ៉ា ហេង ហ៊ុយ ដាក់លក្ខខណ្ឌជាមួយមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មុននឹងទទួលយកដីដោះដូរ។
Learn more -
ពលរដ្ឋខេត្តកំពតស្នើឲ្យអាជ្ញាធរចុះវាស់វែងនិងបិទផ្សាយបញ្ជីក្បាលដីសាជាថ្មី
- កាលបរិច្ឆេទចេញផ្សាយ: ៣-មេសា-២០១៧
ប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត រកឃើញថា អ្នកដែលមានឈ្មោះក្នុងបញ្ជីក្បាលដីទាំងប៉ុន្មានដែលអាជ្ញាធរបានបិទផ្សាយកន្លងទៅនោះ គឺជាអ្នកឈរឈ្មោះឲ្យឈ្មួញទិញដី ដែលកន្លងទៅធ្លាប់បានប្រើហិង្សាលើពលរដ្ឋ។ ពួកគេសំណូមពរឲ្យអាជ្ញាធរជំនាញខេត្តកំព
Learn more -
ពលរដ្ឋខេត្តកំពតជាង១០០គ្រួសារដាក់លិខិតប្រឆាំងទាស់នឹងការបិទផ្សាយបញ្ជីក្បាលដី
- កាលបរិច្ឆេទចេញផ្សាយ: ២-មេសា-២០១៧
ក្រុមពលរដ្ឋជាង ១០០គ្រួសារ រស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជួបជុំគ្នាដាក់លិខិតប្រឆាំងទាស់ទៅនឹងការបិទបញ្ជីក្បាលដីដែលបានបិទផ្សាយដោយអាជ្ញាធរមូលដ្ឋាន កាលពីពេលកន្លងទៅ ដោយសារតែមិនមានឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីដែលត្រូវទទួលបានប្លង់កម្មសិទ្ធិ។
Learn more