សេចក្ដិថ្លែងការណ៍នៃគោលការណ៍ (SoP) នៃគេហទំព័រធុរកិច្ច

សេចក្តីថ្លែងការណ៍នៃគោលការណ៍ គឺជាគំនិតផ្តួចផ្តើម ដែលបានបង្កើតឡើងដោយ ម.ស.ម.ក ជាផ្នែកមួយនៃគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍ នេះរួមបញ្ចូល គោលការណ៍គ្រឹះ ១០ ចំណុច សម្រាប់ធុរកិច្ច ក្នុងការតាមដានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ នេះគឺជាកម្មវិធីធ្វើឡើង ដោយស្ម័គ្រចិត្ត ហើយធុរកិច្ចទាំងឡាយ ដែលមាន បំណងចង់ធ្វើការសន្យា ដើម្បីគោរពតាម និងអនុវត្តនូវគោលការណ៍ទាំងនេះ។

មានការឆ្លើយតបគួរឲ្យកត់សម្គាល់ពីដំបូង ក្នុងការដាក់ឲ្យដំណើរការនូវសេចក្តីថ្លែងការណ៍នៃគោលការណ៍។ ធុរកិច្ចកម្ពុជាឈានមុខគេមួយចំនួន បានចុះហត្ថលេខា យល់ព្រម រួចរាល់ហើយ និងមានធុរកិច្ចជាច្រើនទៀត បានបង្ហាញនូវការគាំទ្រគោលគំនិតនេះ និងកំពុងតែស្ថិតក្នុងការពិចារណា លើការចុះហត្ថលេខាជាផ្លូវការណ៍។ ដោយសារតែ ប្រភពធនធាន នេះត្រូវបានប្រមូលផ្តុំនៅលើគេហទំព័រនេះ វាពិតជាមាននូវសីលធម៌ កាតព្វកិច្ចតាមច្បាប់ និងករណីជំនួញ សម្រាប់ឲ្យធុរកិច្ចទាំងឡាយ ត្រូវគោរពសិទ្ធិមនុស្ស។ នេះមិនមែនត្រឹមតែ ជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ តែវាក៏នឹងអាចជួយសន្សំ សំចៃថវិកាលោកអ្នកមួយចំនួន ព្រមទាំងអាចផ្តល់អត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម ដែលអាច មើលឃើញជាក់ស្តែងក្នុង រយៈពេលវែង។

ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃគោលការណ៍នេះ បង្ហាញទៅកាន់អតិថិជន ម្ចាស់ភាគហ៊ុន អ្នកផ្គត់ផ្គង់ ដៃគូ និងវិយោគិនទាំងឡាយ របស់លោកអ្នកថា ការប្រកប ធុរកិច្ចរបស់លោកអ្នក គឺមានយកចិត្តទុកដាក់ខ្លាំងលើការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងកំពុងតែបោះជំហានមួយដ៏សកម្មក្នុងការប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវរបស់ខ្លួន។

តើលោកអ្នកត្រូវការព័ត៌មានបន្ថែមទៀតទេ?

ប្រសិនជាលោកអ្នកត្រូវការព័ត៌មានបន្ថែមទៀតអំពីសេចក្តីថ្លែងការណ៍នៃគោលការណ៍នេះ ដើម្បីចង់ដឹងថា វាមានន័យយ៉ាងដូចម្តេចចំពោះធុរកិច្ច និងផ្តល់អត្ថប្រយោជន៍ យ៉ាងដូចម្តេចខ្លះចំពោះលោកអ្នក សូមទាក់ទងយើងខ្ញុំតាមរយៈ info@cchrcambodia.org

  • ភោជនីដ្ឋានស៊ុបគី CITY

    ភោជនីដ្ឋានស៊ុបគី CITY

    • ទូរស័ព្ទ: -
    • អ៊ីម៉ែល: camstar@everyday.com.kh

    ផ្ទះលេខ ៣៩៤-៣៩៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង០១ ខណ្ឌចំការមន រាជធានីភ្នំពេញ

    ទាញយក
  • សមាគម​​ពាណិជ្ជករ​ថៃ​នៅ​កម្ពុជា

    • ទូរស័ព្ទ: -
    • អ៊ីម៉ែល: tbcc@mfone.com

    ផ្ទះលេខ១៩៦M.V មហាវិថីព្រះនរោត្តម ១២៣០១ រាជធានីភ្នំពេញ

    ទាញយក
  • វាសនាកុំព្យូទ័រ

    • ទូរស័ព្ទ: -
    • អ៊ីម៉ែល: veasnapc@netkhmer.com

    ផ្ទះលេខ ៧៨ ផ្លូវលេខ ៦៣ សង្កាត់ផ្សារថ្មី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    ទាញយក ទាញយក
  • 1
  • 2
  • 3(current)