២៩-វិច្ឆិកា-២០១០
ការចេញផ្សាយ : របាយការណ៍
កាលពីខែសីហា ឆ្នាំ២០០៩ ម.ស.ម.ក បានដាក់ឲ្យដំណើរការគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សកម្ពុជា ដើម្បី បង្កើនការយល់ដឹង អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្ត ឲ្យធុរកិច្ចទាំងឡាយនៅកម្ពុជា ឲ្យមានការប្តេជ្ញាក្នុងការគោរពសិទ្ធិមនុស្ស។ ចាប់តាំងពីពេល ដែលអង្គការសហប្រជាជាតិ បានជួយគាំទ្រ ដល់ការបោះឆ្នោតជាសកល ក្នុងឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានចាប់ផ្តើមបំពេញមហិច្ឆតារបស់ខ្លួន ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយដែលវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ផងដែរ។’’របាយការណ៍នេះ វិភាគអំពីស្ថានភាពធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងក្របខ័ណ្ឌរបស់លោក រ៉ូហ្គី ស្តីពី “ការគោរព ការការពារ និងដំណោះស្រាយ” ហើយដែលធ្វើឡើង តាមរយៈការផ្តោតជាសំខាន់លើ សិទ្ធិដីធ្លី សិទ្ធិការងារ ព្រមទាំងសេរីភាពខាងការ បញ្ចេញមតិ ខាងការប្រមូលផ្តុំ និងខាងការបង្កើតសមាគម ជាដើម។
ប្រភពព័ត៍មាន : របាយការណ៍របស់ ម.ស.ម.ក ស្តីពីធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា៖ ការស្ថាបនាសសរស្តម្ភទាំង ៣