៣០-មិថុនា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ចេញផ្សាយផែនទីអំពីរោងចក្រ កាត់ដេរ ដែលដំណើរការនៅ ប្រទេសកម្ពុជា និង ចង្វាក់ផ្គត់ផ្គង់របស់រោងចក្រ (“ផែនទីរោងចក្រ កាត់ដេរ”)។ ផែនទីរោងចក្រកាត់ដេរនេះផ្តល់នូវព័ត៌មានពិស្តារ របស់រោងចក្រនីមួយៗ រួមមាន ទីតាំងរបស់រោងចក្រ សញ្ជាតិរបស់ថៅកែ ប្រភេទផលិតផលដែលផលិត ចំនួនកម្មករ កម្មការិនី និងម៉ាកជាក់លាក់ ដែលផ្គត់ផ្គង់ ប្រសិនជា អាចរកបាន។ ព័ត៌មានទាំងនេះត្រូវបានប្រមូលពីកំណត់ត្រាផ្លូវការរបស់សមាគមរោងចក្រកាត់ដេរ កម្ពុជា (“ស.រ.ក.ក”) ព្រមទាំងប្រភពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ដែលពាក់ព័ន្ធនានាជាខេមរភាសា និងភាសាអង់គ្លេស។
ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយផែនទីរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា