៣០-តុលា-២០១៣
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះត្រូវចងក្រង និងបោះពុម្ពផ្សាយដោយកម្មវិធីរោងចក្រកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិ បានដាក់ឲ្យដំណើរការ នូវកម្មវិធីកម្មករឆ្នើម (កម្មករ ដែលលេចធ្លោ) កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣។ ប្រព័ន្ធ នេះអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់កម្មករ ដែលហៅទូរសព្ទចូលតាមប្រព័ន្ធពីរ៖ ស្មាត និង សែលខាត។ មិត្តហ្វូន នឹងចូលរួមជាមួយកម្មវិធីនេះក្នុងពេលឆាប់ៗ។ គម្រោងនេះប្រើប្រាស់នូវប្រព័ន្ធនៃការឆ្លើយតប ជាសំឡេង ដើម្បីអប់រំកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង អំពីបញ្ហាសំខាន់ៗមួយចំនួនដល់ពួកគេ។
ប្រភពព័ត៍មាន : កម្មករឆ្នើម៖ របកគំហើញរបស់កម្មវិធី ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ (បោះពុម្ពផ្សាយដោយកម្មវិធីរោងចក្រកាន់តែប្រសើររបស់អង្គការអាយឡូ)