ម.ស.ម.ក ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់រំសេវគ្រោះថ្នាក់ដល់អាយុជីវិតដោយកងកម្លាំងសន្តិសុខ ស្របពេល ដែលការ តវ៉ានៅរោងចក្រកាត់ដេរ អេស អិល កើតមានអំពើហិង្សានៅថ្ងៃនេះ

១២-វិច្ឆិកា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក”) សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រែក្លាយ ព្រឹត្តិការណ៍តវ៉ាទៅជាហិង្សា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដែលបាតុកម្មនោះធ្វើឡើងដោយកម្មករ រាប់រយនាក់ មកពីរោងចក្រកាត់ដេរ អេស អិល ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនធំពីរ គឺ The Gap និង H&M។ កូដកម្ម និងការតវ៉ានៅរោងចក្រកាត់ដេរ អេស អិល បានកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមខែសីហា មក ម្លេះ ដោយកម្មករទាមទារ សុំឡើងប្រាក់កម្រៃប្រចាំខែ អនុវត្តដូចដើមវិញចំពោះការឈប់សម្រាកញាំ និងស្នើឲ្យដកមន្ត្រី កងរាជអាវុធហត្ថ ដែលរោងចក្រជួលឲ្យធ្វើជាសន្តិសុខការពារ ហើយដែលការទាមទារទាំងនេះ នៅតែពុំទាន់ទទួលបានចម្លើយ ពីគណៈគ្រប់គ្រងរោងចក្រ នៅឡើយទេ។ នៅថ្ងៃនេះ បាតុករជាច្រើនប៉ុនប៉ងដើរក្បួនដង្ហែ ឆ្ពោះទៅកាន់គេហដ្ឋានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតនៅជិតវិមានឯករាជ្យ កណ្តាលរាជធានីភ្នំពេញ ក៏ប៉ុន្តែត្រូវបានរារាំង ដោយកងកម្លាំង សន្តិសុខជាច្រើននាក់នៅខណ្ឌមានជ័យ ជាទីដែលរោងចក្រស្ថិតនៅ។

ប្រភពព័ត៍មាន : ម.ស.ម.ក ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់រំសេវគ្រោះថ្នាក់ដល់អាយុជីវិតដោយកងកម្លាំងសន្តិសុខ ស្របពេល ដែលការ តវ៉ានៅរោងចក្រកាត់ដេរ អេស អិល កើតមានអំពើហិង្សានៅថ្ងៃនេះ