ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការ មិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់

២៤-ធ្នូ-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាគម រោងចក្រកាត់ដេរនៅកម្ពុជា (“GMAC”) ដែលបានចេញផ្សាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបានលើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានភាពអត់ធ្មត់ខ្លាំងពេក ក្នុងការចាត់ វិធានការចំពោះ សហជីព។ សមាគម រោងចក្រកាត់ដេរនៅកម្ពុជា តំណាងឲ្យសមាជិកជារោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងជាង ៤០០ រោងចក្រ នៅក្នុងប្រទេសកម្ពុជា ហើយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនថា សហជីព “ខិលខូច” តែងតែប្រើ ប្រាស់កូដកម្ម និងបាតុកម្ម ហិង្សា និងមិនស្របតាមនីតិវិធីដើម្បីទាមទារផលប្រយោជន៍នានាពីនិយោជក។

ប្រភពព័ត៍មាន : ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការ មិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់