គោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា៖ “សិទ្ធិរបស់កម្មករ ជាសិទ្ធិមនុស្ស”

១៩-មករា-២០១៤

ការ​ចេញ​ផ្សាយ : របាយការណ៍

អស់រយៈពេលជាង ២ ទសវត្សរ៍មកនេះ ឧស្សាហកម្មកាត់ដេរនៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង ហើយក្លាយជា ឧស្សាហកម្មដ៏សំខាន់បំផុតមួយនៅកម្ពុជា ដែលតំណាងឲ្យមួយភាគធំដល់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងបានផ្តល់ការងារដល់កម្មករប្រមាណជា ៤៧៥.០០០ នាក់។ ថ្វីបើការគោរពសិទ្ធិការងារ និងលក្ខខណ្ឌ ការងារក្នុងរោងចក្រ ត្រូវបានកត់សម្គាល់ថាមានលក្ខណៈល្អប្រសើរ ក្នុងប៉ុន្មានឆ្នាំដំបូងនៃការកកើតឡើង នៃឧស្សាហកម្មនេះក្តី ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសឈានមុខក្នុងឧស្សាហកម្មកម្មន្តសាល កាត់ដេរនោះ របត់នេះហាក់ត្រូវបានប្រែប្រួលក្នុងប៉ុន្មានឆ្នាំចុងក្រោយ ហើយស្ថានភាពសិទ្ធិ មនុស្ស ក្នុងឧស្សាហកម្មនេះ ទៀតសោត ត្រូវបានធ្លាក់ចុះ។ គោលនយោបាយសង្ខេបនេះ មានគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពសិទ្ធិមនុស្ស ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍ ដើម្បីឲ្យមានកំណែទម្រង់ ដែលអាចធ្វើឲ្យ ស្ថានភាពនេះមាន លក្ខណៈល្អប្រសើរវិញ។

ប្រភពព័ត៍មាន : គោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា៖ “សិទ្ធិរបស់កម្មករ ជាសិទ្ធិមនុស្ស”