៣១-មករា-២០១៤
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
សិទ្ធិសេរីភាពខាងការបង្កើតសមាគម ត្រូវបានការពារដោយបទប្បញ្ញតិ្តមួយចំនួននៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងដូចនេះក្តី ការរំលោភបំពានជាច្រើនលើសេរីភាពខាងការបង្កើតសមាគម ជារឿយៗតែងកើត មានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលត្រូវបានមើលឃើញថា ជាប្រទេសដ៏គ្រោះថ្នាក់ មួយនៅពេលចូលជាសមាជិកសហជីព។ នៅខែតុលា ឆ្នាំ២០១៣ អង្គការពលកម្មអន្តរជាតិ (“អាយឡូ”)បានដាក់ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមករណីប្រទេសចំនួន ៣ ថាជា ប្រទេសដែលមានគ្រោះថ្នាក់ និងចាំបាច់បំផុត ត្រូវដោះស្រាយ ពាក់ព័ន្ធនឹងសេរីភាពខាងការបង្កើតសមាគម។
ប្រភពព័ត៍មាន : សលាកប័ត្រព័ត៌មាន៖ កម្រងឯកសារសិទ្ធិជាមូលដ្ឋាន៖ ការចូលជាសមាជិកសហជីព