២៤-មេសា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក”) សូមបង្ហាញនូវក្តីបារម្ភជាខ្លាំងចំពោះវិធានការដ៏តឹងតែងរបស់សាលា ដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០១៤ ក្នុងការរឹតត្បិតសិទ្ធិសហជីពរបស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (“ស៊ីខាវឌូ”)។ លោក អាត់ ធន់ ត្រូវបានចោទប្រកាន់ពី ដំបូងនៅក្នុងខែមីនា ឆ្នាំ២០១៤ ហើយនៅថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក អាត់ ធន់ ត្រូវ នៅឲ្យឆ្ងាយពីរោងចក្រកាត់ដេរ អែស អិល ដែលស្ថិតក្នុងរាជធានីភ្នំពេញ និងកម្មកររបស់ខ្លួន ព្រមទាំងត្រូវជៀសវាងការជួបប្រជុំជា សាធារណៈផ្សេងៗ ដែលអាច “ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ” ឬប្រឈមនឹងការឃុំខ្លួនបណ្តោះអាសន្ន។
ប្រភពព័ត៍មាន : ម.ស.ម.ក បង្ហាញក្តីបារម្ភចំពោះសេចក្តីសម្រេចចាត់វិធានការរបស់តុលាការចំពោះមេដឹកនាំសហជីព លោក អាត់ ធន់