៣០-មិថុនា-២០១៤
ការចេញផ្សាយ : របាយការណ៍
គោលបំណងសំខាន់បំផុតនៃរបាយការណ៍សំយោគរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺដើម្បីផ្តល់នូវ ទិដ្ឋភាពទូទៅនៃស្ថានភាពលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងនៅកម្ពុជា ហើយអាច ឲ្យដៃគូដែលពាក់ព័ន្ធយកទៅប្រើប្រាស់ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពទាំងនោះ។ ទិន្នន័យដែលបាន បង្ហាញនៅក្នុងរបាយការណ៍សំយោគនេះបង្ហាញអំពីរូបភាពរួមនៃលក្ខខណ្ឌការងារ និងការគោរពសិទ្ធិ កម្មករនៅក្នុងរោងចក្រកាត់ដេរចំនួន ៣៦២ និងរោងចក្រកាត់ដេរស្បែកជើងចំនួន ៩ ដែលបានវាយតម្លៃក្នុងអំឡុង ពេល១ឆ្នាំចាប់ពីខែឧសភា ឆ្នាំ២០១៣ មកដល់ត្រឹមខែមេសា ឆ្នាំ២០១៤។
ប្រភពព័ត៍មាន : របាយការណ៍សំយោគលើកទី៣១ស្តីពីលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា (ចេញផ្សាយដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា)