៩-កុម្ភៈ-២០១៦
ការចេញផ្សាយ : របាយការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមជម្រាបជូនសាធារណៈជនថា ម.ស.ម.ក នឹងរៀបចំសន្និសីទសារព័ត៌មានចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅការិយាល័យ ម.ស.ម.ក ក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី “ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា” (“របាយការណ៍”)។ កម្មវិធីផ្សព្វផ្សាយនឹងលើក បង្ហាញនូវរបកគំហើញក្នុងរបាយការណ៍ថ្មីនេះព្រមទាំងស្ថានភាពលំបាករបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចទាក់ទិននឹងបទពិសោធន៍ការពារដីធ្លីរបស់ពួកគាត់។
ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី “ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា”