១១-កុម្ភៈ-២០១៦
ការចេញផ្សាយ : របាយការណ៍
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយរបាយការណ៍ស្តីពី “ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា”(“របាយការណ៍”)។ លោកអ្នកអាចទាញយករបាយការណ៍នេះបាននៅលើគេហទំព័ររបស់ ម.ស.ម.ក ទាំងជាភាសាខ្មែរនិងអង់គ្លេស។ របាយការណ៍នេះគឺជាសមិទ្ធផលការស្រាវជ្រាវនៃគម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក ទៅលើបទពិសោធន៍របស់សហគមន៍ជនជាតិដើមភាគតិច និងការចូលរួមរបស់សហគមន៍ទាំងនោះក្នុងដំណើរការទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពដើម្បីការពារដីប្រពៃណីរបស់ខ្លួន។
ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី “ ការទទួលបានប័ណ្ណកម្មសិទ្ធិ ដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា” និងអំពាវនាវឱ្យមានការការពារដល់សិទ្ធិដីធ្លីជនជាតិដើមភាគតិច