សៀវភៅណែនាំអំពី ធុរកិច្ចនិងសិទ្ធិមនុស្សនៅកម្ពុជា

២៨-ធ្នូ-២០១៦

ការ​ចេញ​ផ្សាយ : ផ្សេងៗ

សៀវភៅណែនាំនេះ បង្កើតឡើងសម្រាប់ណែនាំអំពីធុរកិច្ចនិងសិទ្ធិមនុស្ស ជាពិសេសនៅក្នុងវិស័យដីធ្លីនៅកម្ពុជា និងការអនុវត្ដលិខិតុបករណ៍សំខាន់ៗចំនួនបីស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស ៖ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស (“គោលការណ៍ណែនាំ”) គោលការណ៍របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍសម្រាប់សហគ្រាសពហុជាតិ និងគោលការណ៍ស្ម័គ្រចិត្តរបស់អង្គការស្បៀង និងកសិកម្មរបស់សហប្រជាជាតិស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់។ សៀវភៅណែនាំនេះ គឺសម្រាប់អង្គការសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុន សកម្មជន និងកម្មករផ្សេងទៀតដែលទទួលរងផលប៉ះពាល់ដោយសារការបំពានលើសិទ្ធិមនុស្សរបស់អាជីវកម្មក្នុងវិស័យដីធ្លី និងសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចំពោះធុរកិច្ចនិងសិទ្ធិមនុស្ស។

ប្រភពព័ត៍មាន : សៀវភៅណែនាំអំពី ធុរកិច្ចនិងសិទ្ធិមនុស្សនៅកម្ពុជា