២៤-កក្កដា-២០១៨
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ជាផ្នែកមួយនៃធុរកិច្ចនិងសិទិ្ធមនុស្សដែលពិភាក្សាលើកាតព្វកិច្ចរបស់ក្រុមហ៊ុនក្នុងការគោរពសិទ្ធិមនុស្សនៅគ្រប់ទីកន្លែងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ និងពិភាក្សាលើការទំនួលខុសត្រូវរបស់រដ្ឋពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុនទាំងនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមបង្ហាញនូវទិដ្ឋភាពទូទៅស្ដីពីទំនួលខុសត្រូវ និងកាតព្វកិច្ចពាក់ព័ន្ធនានារបស់រដ្ឋក្នុងការធានាថា ក្រុមហ៊ុនចម្រុះជាតិសាសន៍ និងក្រុមហ៊ុនដទៃទៀតដែលប្រតិបត្តិការធុរកិច្ចនៅលើដែនដីរបស់ខ្លួននឹងមិនរំលោភបំពានសិទ្ធិមនុស្សនោះឡើយ ។ ជាពិសេស សលាកប័ត្រព័ត៌មាននេះរៀបរាប់ពីជំហានជាក់លាក់មួយចំនួនដែលមានក្នុងគោលការណ៍ណែនាំស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។
ប្រភពព័ត៍មាន : សាលាកប័ត្រព័ត៌មាន៖ កាតព្វកិច្ចរបស់រដ្ឋក្នុងការការពារប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សពីសំណាធុរកិច្ច