សិទ្ធិសំខាន់ៗរបស់ជនជាតិដើមភាគតិច

៩-សីហា-២០១៨

ការ​ចេញ​ផ្សាយ : ផ្សេងៗ

ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ ២០១៨នេះ គឺជាទិវាអន្តរជាតិនៃសិទិ្ធជនជាតិដើមភាគតិចពិភពលោកលើកទី២៤។ នៅព្រះរាជាណាចក្រកម្ពុជា ជនជាតិដើមភាគតិចត្រូវបានផ្តល់និយមន័យថា ជាក្រុមមនុស្សដែល «មានសមាជិកគ្រួសារផ្សារភ្ជាប់នឹងជាតិពន្ធ សង្គម វប្បធម៌ និងការរួបរួមផ្នែកសេដ្ឋកិច្ច ហើយជាអ្នកដែលរស់នៅតាមបែបប្រពៃណី និងធ្វើកសិកម្មលើដីធ្លីដែលបានកាន់កាប់ស្របតាមច្បាប់ទំនៀមទំលាប់ ប្រើប្រាស់ជា សមូលហភាព។» សិទិ្ធរបស់ពួកគេត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីថែរក្សាការពារប្រពៃណី និងជំនឿរបស់ពួកគេក៏ដូចជាបរិស្ថានដែលពួកគេអាស្រ័យផល និងរស់នៅផងដែរ។ សូមស្វែងយល់ពីសិទ្ធិសំខាន់ៗរបស់ជនជាតិដើមភាគតិចនៅក្នុងច្បាប់អន្ដរជាតិ និងច្បាប់ជាតិតាមរយៈខិតប័ណ្ណព័ត៌មានថ្មីៗរបស់ ម.ស.ម.ក ដែលមានជាភាសាខ្មែរ និងអង់គ្លេស។

ប្រភពព័ត៍មាន : សិទ្ធិសំខាន់ៗរបស់ជនជាតិដើមភាគតិច