១-តុលា-២០១៨
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ក្នុងទសវត្សរ៍កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសបានរីកចម្រើនគួរឲ្យកត់សម្គាល់នៅកម្ពុជា និងនៅជុំវិញតំបន់។ ខណៈដែលអត្ថប្រយោជន៍ នៃតំបន់សេដ្ឋកិច្ចពិសេស បាននាំមកនូវលក្ខខណ្ឌក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍនិងប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងនោះតែងជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដូចជាការដកហូតយកដីធ្លី បញ្ហាលក្ខខណ្ឌការងារ ឬការប៉ះពាល់ដល់បរិស្ថានជាដើម។ សលាកប័ត្រព័ត៌មាននេះបានគូសបញ្ជាក់ពីច្បាប់នានាដែលជាមូលដ្ឋាននៃការបង្កើត និងត្រួតពិនិត្យតំបន់សេដ្ឋកិច្ចពិសេស រួមនឹងចំណុចព្រួយបារម្ភទាក់ទងនឹងសិទ្ធិមនុស្ស និងផ្តល់អនុសាសន៍ជាក់លាក់ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងការគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។
ប្រភពព័ត៍មាន : សលាកប័ត្រព័ត៌មាន៖ តំបន់សេដ្ឋកិច្ចពិសេស និងសិទ្ធិមនុស្ស