ទំនួលខុសត្រូវរបស់ធុរកិច្ចក្នុងការគោរពសិទ្ធិមនុស្សជុំវិញគោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្ដីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ ជនលផល ព្រៃឈើក្នុងបរិបទសន្តិសុខស្បៀង

២០-កុម្ភៈ-២០១៩

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

គោលការណ៍ណែនាំនេះធ្វើឡើងដើម្បីឱ្យប្រសើរឡើងនូវការកាន់កាប់ដីធ្លី ធនធានជលផល និងធនធានព្រៃឈើ។ គោលការណ៍នេះគឺស្វែងរកផលប្រយោជន៍សម្រាប់ទាំងអស់គ្នាជាពិេសសសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលគេមិនគិតគូរ ផ្សារភ្ជាប់ជាមួយគោលដៅរបស់សន្ដិសុខស្បៀង និងការយល់ឃើញនូវសិទ្ធិទទួលបានស្បៀងអាហារគ្រប់គ្រាន់ ការលុបបំបាត់ភាពក្រីក្រ ជីវភាពរស់នៅប្រកបដោយនិរន្ដរភាព ស្ថេរភាពសង្គម សុវត្ថិភាពលំនៅដ្ឋាន ការអភិវឌ្ឍន៍ទីជនបទ ការការពារបរិស្ថាន និងនិរន្ដរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ គោលការណ៍នេះគឺពង្រឹងសមត្ថភាព និងប្រតិបតិ្ដការរបស់អាជ្ញាធរ សង្គមស៊ីវិល សហគមន៍ និង វិស័យឯកជន។ ការលើកកម្ពស់សហប្រតិបត្ដិការ និងតម្លាភាពរវាងតួអង្គទាំងអស់។

ប្រភពព័ត៍មាន : ទំនួលខុសត្រូវរបស់ធុរកិច្ចក្នុងការគោរពសិទ្ធិមនុស្សជុំវិញគោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្ដីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ ជនលផល ព្រៃឈើក្នុងបរិបទសន្តិសុខស្បៀង