២-តុលា-២០២៣
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ផ្សារភ្ជាប់នឹងការប្រារព្វទិវាសិទិ្ធលំនៅឋានពិភពលោកក្នុងខែតុលា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយសលាកប័ត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបង្ខំនៅកម្ពុជា ចាប់តាំងពីការរឹតបន្តឹងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ត្រូវបានដកចេញកាលចុងឆ្នាំ ២០២១ មក។ សលាកប័ត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុន ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០២០ និង២០២១ ដើម្បីរំលឹកឡើងវិញនូវកាតព្វកិច្ចសិទ្ធិមនុស្សដែលទាមទារឱ្យរដ្ឋ និងធុរកិច្ច ត្រូវការពារប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សរួមទាំងការបណ្តេញចេញដោយបង្ខំ។ សលាកប័ត្រព័ត៌មាននេះបានផ្តល់អនុសាសន៍ជាក់លាក់ដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបណ្តេញដោយបង្ខំ ការពារលំនៅឋានរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការគោរពសិទ្ធិដីធ្លី និងសេរីភាពជាមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រ។
ប្រភពព័ត៍មាន : សលាកប័ត្រព័ត៌មាន៖ ការបណ្តេញចេញដោយបង្ខំនៅកម្ពុជា