• ស្ថានភាពកម្មករកាត់ដេរក្រោយការតំឡើងប្រាក់ឈ្នួលអប្បបរមា

    • កាលបរិច្ឆេទចេញផ្សាយ ១១-កុម្ភៈ-២០១៥
    ស្ថានភាពកម្មករកាត់ដេរក្រោយការតំឡើងប្រាក់ឈ្នួលអប្បបរមា

    នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៥ គម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃ ម.ស.ម.ក បានរៀបចំកម្មវិធី ពិភាក្សាវិទ្យុក្រោមប្រធានបទ “ ស្ថានភាពកម្មករកាត់ដេរក្រោយការតំឡើងប្រាក់ឈ្នួលអប្បបរមា” វាគ្មិនអញ្ជើញចូលរួមមានពីររូប គឺទី១ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ និងទី២ កញ្ញា សន សំណាង កម្មការិនីរោងចក្រ។សម្របសម្រួលកម្មវិធីដោយ លោក អូន សុភារ៉ា ជំនួយការគម្រោង។