-
សេរីភាពសហជីព និងការគំរាមកំហែង
- កាលបរិច្ឆេទចេញផ្សាយ ១-ឧសភា-២០១៤
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាតាម វិទ្យុមួយស្តីពី "សេរីភាពសហជីព និងការគំរាមកំហែង"។ កិច្ចពិភាក្សានេះពិភាក្សាអំពីស្ថានភាពនាពេល បច្ចុប្បន្ន ជុំវិញសេរីភាពសហជីព និងការគំរាមកំហែងប្រឆាំងនឹងមេដឹកនាំសហជីព នៅក្នុងកិច្ចការ ប្រចាំថ្ងៃរបស់គេដើម្បី ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។ វាគ្មិនមានលោក អាត់ ធន់ ប្រធានស៊ីខាវឌូ និងលោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស។