-
បញ្ហាប្រឈមរបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ
- កាលបរិច្ឆេទចេញផ្សាយ ២៤-ធ្នូ-២០១៣
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សបានរៀបចំកិច្ចពិភាក្សាតាមវិទ្យុ ដោយពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗរបស់កម្មករ រោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ សមាជិកសហជីពចំនួន ៣ រូប មកពីសម្ព័ន្ធសហជីពកម្ពុជា បានគូសបញ្ជាក់ពីបញ្ហាមួយចំនួន របស់កម្មករ រោងចក្រកាត់ដេរ រួមមាន លក្ខខណ្ឌការងារមិនល្អប្រសើរ ប្រាក់ឈ្នួលនៅទាប និងការរំលោភពានសិទ្ធិការងារមួយចំនួនទៀតនៅក្នុង និងក្រៅកន្លែង ធ្វើការ។ កត្តាទាំងអស់នេះបានបណ្តាលឲ្យមានការកើនឡើងនៃការធ្វើកូដកម្មនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។