-
ទំនួលខុសត្រូវរបស់ក្រុមហ៊ុនអាជីវកម្មក្នុងការគោរពសិទ្ធិមនុស្ស
- កាលបរិច្ឆេទចេញផ្សាយ ៣-ធ្នូ-២០១៤
នៅថ្ងៃពុធ ទី0៣ ខែធ្នូ ឆ្នាំ២០១៤នេះ នៅម៉ោង ១១:០០នាទី ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ “ទំនួលខុសត្រូវរបស់ក្រុមហ៊ុនអាជីវកម្មក្នុងការគោរពសិទ្ធិមនុស្ស”។ មានវាគ្មិនចំនួនពីររូបមកពីស្ថាប័នផ្សេងគ្នាបានអញ្ជើញចូលរួមក្នុងកម្មវិធីពិភាក្សានេះ គឺ លោកសៀ ភារម្យ នាយកក្រុមការងារពិសេសសិទ្ធិលំនៅឋាន និងលោក ឃុន ថារ៉ូ មន្ត្រី កម្មវិធី នៃមជ្ឈមណ្ឌលអាមេរិចកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ។ លោក សួន ប៊ុនធឿន ជាអ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សគឺជាអ្នកសម្របសម្រួលកម្មវិធីពិភាក្សានេះ។ សូមលោកអ្នកអញ្ជើញស្តាប់ដោយមេត្រីភាព!