សំណួរ: សិទ្ធិទទួលព័ត៌មាន

កម្រងសំណួរនេះបង្កើតឡើងដើម្បីសាកល្បងការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិទទួលព័ត៌មាន។

សូមគូសក្នុងប្រអប់សម្រាប់ចម្លើយណាមួយដែលអ្នកគិតថាត្រឹមត្រូវ។

១. តើអ្វីទៅជាសិទ្ធិទទួលព័ត៌មាន?
២. តើអ្វីទៅជាសិទ្ធិក្នុងការស្វែងរកព័ត៌មាន?
៣. តើអ្វីទៅជាសិទ្ធិក្នុងការទទួលព័ត៌មាន?
៤. តើអ្វីទៅជាសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មាន?
៥. សិទ្ធិទទួលព័ត៌មានត្រូវបានគាំពារទាំងច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាសាធារណជនអាចទទួលព័ត៌មាន។
៦. “ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ និងសិទ្ធិខាងការជួបប្រជុំ។” តើឃ្លានេះមានចែងនៅមាត្រាណា នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?
៧. មាត្រា១៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិ របស់អង្គការសហប្រជាជាតិបានចែងថា ៖ មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្ដែងមតិ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្ដែងមតិណាមួយក៏ដោយ។
៨. មាត្រា១៩ កថាខណ្ឌទី២ នៃកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បានចែងថា ៖ ជនគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាព ​ស្វែង​រក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ភ តាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្ដី តាមការជ្រើសរើសរបស់ខ្លួន។
៩. ដើម្បីឱ្យសិទ្ធិទទួលព័ត៌មានមានប្រសិទ្ធិភាព រដ្ឋគួរតែអនុម័តនូវនីតិវិធីចាំបាច់នានា ដើម្បីធ្វើឱ្យប្រសើរឡើងនៃសិទ្ធិទទួលព័ត៌មាន ដែលជាផលប្រយោជន៍សាធារណៈ និងធានាបាននូវភាពងាយស្រួល រហ័ស មានប្រសិទ្ធិភាព ក្នុងការទទួលបានព័ត៌មានទាំងនេះ។
១០. តើរដ្ឋត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះសិទ្ធិទទួលព័ត៌មាន?
១១. គោលការណ៍នៃការបង្ហាញជាអតិបរិមា មានន័យថា សិទ្ធិរបស់ពលរដ្ឋដើម្បីទទួលព័ត៌មានអនុវត្តទៅលើរាល់ព័ត៌មានទាំងអស់ដែលស្ថិតក្រោមកម្មសិទ្ធិ ការរក្សាទុក ឬការគ្រប់គ្រងដោយអង្គភាពសាធារណៈ។
១២. តើព័ត៌មានអ្វីខ្លះ ដែលប្រជាពលរដ្ឋអាចទទួលបាន?
១៣. តើមូលហេតុអ្វីខ្លះ ដែលជាការការពារប្រយោជន៍ស្របច្បាប់ ក្នុងការរឹតត្បិតសិទ្ធិទទួលព័ត៌មាន?
១៤. ឧទាហរណ៍៖ លោក ក គាត់ចង់ទទួលព័ត៌មានដែលទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាពីក្រសួងសុខាភិបាល។ គាត់ចង់ដឹងថាតើមានអ្នកជំងឺប៉ុន្មានអ្នក និងទីតាំងនៃការឆ្លងបានកើតឡើង។ តើក្រសួងអាចបដិសេដមិនឱ្យព័ត៌មាននេះទៅលោក ក បានទេ?
១៥. ការទទួលព័ត៌មានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ អាចតាមដានការរំលោភសិទ្ធិពលរដ្ឋ ព្រមទាំងបង្កើត និងគាំទ្រការអនុវត្តបែបប្រជាធិបតេយ្យ និងការចូលរួមនៃអភិបាលកិច្ច ។
បោះបង់