សំណួរ: ការហាមឃាត់ការវិនិច្ឆ័យទោសពីរដងចំពោះអំពើដដែល

១. ការហាមឃាត់ការវិនិច្ឆ័យទោសពីរដងចំពោះអំពើដដែល សំដៅដល់គោលការណ៍មិនចោទប្រកាន់ពីរដងចំពោះអំពើដដែល និងធានានូវសិទ្ធិរបស់បុគ្គលក្នុងការរួចផុតពីការជំនុំជម្រះ ឬការដាក់ទណ្ឌកម្មចំពោះល្មើសដែលពួកគេត្រូវបានកាត់ទោស ឬរួចផុតពីទោសដែលសេចក្តីសម្រេចបានចូលជាស្ថាពររួចហើយ ស្របតាមច្បាប់ និងនីតីវិធីព្រហ្មទណ្ឌនៃប្រទេសនីមួយៗ។
២. ការហាមឃាត់ការវិនិច្ឆ័យទោសពីរដងចំពោះអំពើដដែល មានសារសំខាន់ដូចជា៖
៣. ប្រសិនបើតុលាការសម្រេចឱ្យបុគ្គលម្នាក់រួចផុតពីបទចោទ និងសេចក្តីសម្រេចបានចូលជាស្ថាពររួចហើយ ក្រោយមកតើតុលាការអាចកាត់ក្តីឡើងវិញលើអង្គហេតុ, មូលដ្ឋានច្បាប់ និងភាគីពាក់ព័ន្ធដដែលនោះបានដែរឬទេ?
៤. ការហាមឃាត់ការវិនិច្ឆ័យទោសពីរដងចំពោះអំពើដដែល គឺអាចអនុវត្តបានតែនៅពេលដែលសេចក្តីសម្រេចចូលជាស្ថាពរតែប៉ុណ្ណោះ។
៥. តើច្បាប់ជាតិណាមួយដែលចែងថា“ជនណាដែលត្រូវបានតុលាការសម្រេចឱ្យរួចខ្លួនជាស្ថាពរហើយ ជននោះមិនអាចត្រូវបានចោទប្រកាន់ម្តងទៀតទេចំពោះអំពើដដែល ទោះបីក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ”?
៦. តើច្បាប់ជាតិ និងអន្តរជាតិណាខ្លះដែលធានាចំពោះការហាមឃាត់ប្រឆាំងនឹងការកាត់ទោសពីរដងចំពោះអំពើដដែល?
៧. អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា(“អ.វ.ត.ក”) បានបញ្ជាក់ថាគោលការណ៍មិនចោទប្រកាន់ពីរដងចំពោះអំពើដដែល មិនហាមឃាត់ការកាត់ទោសសម្រាប់បទល្មើសព្រហ្មទណ្ឌអន្តរជាតិទេ ដូចជាបទល្មើសប្រឆាំងមនុស្សជាតិ។
បោះបង់