• ស្វែងរករូបភាព

  • The Marches of Saying “NO” to LANGO on 30 June 2015

    The Marches of Saying “NO” to LANGO on 30 June 2015

    • ៣០-មិថុនា-២០១៥

    ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ មានសកម្មភាពដង្ហែក្បួនរបស់បណ្ដាសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងយុទ្ធនាការនិយាយថា “ទេ” ចំពោះច្បាប់ស្ដីពី សមាគម និងអង្គកាមិនមែនរដ្ឋាភិបាល។ ការដង្ហែក្បួនគឺចេញពីទីតាំង៤រួមមាន ស្ពានអាកាស៧មករា ផ្លូវវត្តចាក់អង្រែលើ ផ្លូវវត្តនិរោធរង្សី និង ស្ថានទូតបារាំង ឆ្ពោះទៅកាន់មុខរដ្ឋសភា។

    រូបភាពផ្សេងទៀត...
  • A group of three organisations jointly attended a mission in the United State of America

    A group of three organisations jointly attended a mission in the United State of America

    • ២៦-ឧសភា-២០១៥

    អង្គការសង្គមស៊ីវិលចំនួនបី រួមមាន គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងដំណើរបេសកកម្មរួមគ្នាមួយនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៥ ដល់ ២៦ ខែឧសភា ឆ្នាំ២០១៥ ក្រោមការឧបត្ថម្ភពីសំណាក់អង្គការ Oxfam America ក្នុងគោលបំណងពង្រីកនូវកិច្ចសន្ទនារបស់យើង គៀងគរឲ្យមានការចូលរួមគាំទ្រធ្វើយ៉ាងណាឲ្យមានបរិយាកាសល្អប្រសើរដល់ពលរដ្ឋកម្ពុជា ជាពិសេសអាចចូលរួមប្រកបដោយអត្ថន័យក្នុងដំណើរការអភិវឌ្ឍន៍នានា រួមទាំងការតាក់តែងច្បាប់ជាដើម។ ក្នុងបេសកកម្មនោះ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងក្រុមការងារ បានជួបជាមួយតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួងការបរទេស ស្ថាប័នអន្តរជាតិ និងសហគមន៍ខ្មែរផងដែរ។

    រូបភាពផ្សេងទៀត...
  • មសមកបានបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ភូមិបាលឆ្នាំ២០០១ និងការតស៊ូមតិ

    មសមកបានបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ភូមិបាលឆ្នាំ២០០១ និងការតស៊ូមតិ

    • ២-មេសា-២០១៥

    គម្រោងកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក នៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៥ បានបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ភូមិបាលឆ្នាំ២០០១ និងការតស៊ូមតិ ដល់តំណាងសហគមន៍ដីធ្លីជនជាតិដើមភាគតិច ពូនង នៅផ្ទះសំណាក់ពេជ្រដា ភូមិមានលាភ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។ មានជនជាតិដើមភាគតិច ពូនង ចំនួន ២០នាក់ មកពីភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា និងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។

    រូបភាពផ្សេងទៀត...
  • ក្រុមការងារគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានបន្តស្រាវជ្រាវពីប្រវត្តិដីធ្លីន�

    ក្រុមការងារគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានបន្តស្រាវជ្រាវពីប្រវត្តិដីធ្លីន�

    • ២៨-មីនា-២០១៥

    នៅថ្ងៃទី២៧-២៨ ខែមិនា ឆ្នាំ២០១៥ ក្រុមការងារគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានបន្តស្រាវជ្រាវពីប្រវត្តិដីធ្លីនៅភូមិចកចា ឃុំស្រែឈូក ស្រុកកែវសីមា និងភូមិចំនួន ៦ ក្នុង ឃុំប៊ូស្រា ស្រុកពេជ្យជ្រាដា ខេតមណ្ឌលគីរី។ ជនជាតិដើមភាគតិច (ពូនង) ចំនួន២១១ គ្រួសារនៅភូមិ ចកចា ស្រុកកែវសីមាន បានអះអាងថា ដីរបស់ពួកគាត់ចំនួនប្រមាណ ១៥០០ ហិកតា បានរងផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ចដាំដើមកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមមួយ ឈ្មោះ Binh Phouc I។ រីឯជនជាតិដើមភាគតិច (ពូនង) ចំនួន៦ ភូមិ នៅក្នុងឃុំ ប៊ូស្រា ស្រុកពេជ្យជ្រាដា បានត្អូញត្អែរថា ដីចំការវិលជុំ និងដីព្រៃសហគមន៍ប្រមាណជាង ១០០០០ ហិកតា ដែលពួកគាត់ធ្លាប់អាស្រ័យផលលើ បានរងផលប៉ះពាល់ដោយសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន SOCFIN KDC រួមសហការជាមួយក្រុមហ៊ុន VANARASI Co.,Ltd និង SETHIKULA Co., Ltd និងក្រុមហ៊ុន K PEACE Investment (CAMBODIA) Co., Ltd និងដីសម្បទានសង្គមកិច្ចផងដែរ។

    រូបភាពផ្សេងទៀត...
  • Training on Fair Trial Rights and Criminal Procedure.

    Training on Fair Trial Rights and Criminal Procedure.

    • ២៧-មីនា-២០១៥

    កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងនីតិវិធីព្រហ្មទណ្ឌ នៅភោជនីយដ្ឋានសួនអេដែន ដោយមានការចូលរួមពីសំណាក់និស្សិតច្បាប់ តំណាងសហគមន៍ ព្រមទាំងយុវជនរបស់អង្គការសង្គមស៊ីវិល។

    រូបភាពផ្សេងទៀត...
  • ក្រុមការងារគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានបន្តស្រាវជ្រាវពីប្រវត្តិដីធ្លី

    ក្រុមការងារគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានបន្តស្រាវជ្រាវពីប្រវត្តិដីធ្លី

    • ២៦-មីនា-២០១៥

    On 26 March 2015, CCHR’s Land Reform Project team continued to conduct research for a land community profile at Thmey village, Chey Udom commune, Lumphat district, Ratanakiri province, where a Vietnamese Company, DAUN PENH AGRICO Co., Ltd does not listen to H.E Ly Thuch, Senor Minister and RGC’s Representative requesting the company to cut a plot of land, 20 hectares to be used for safe land (the people need this plot of land for their families and animals safety, avoiding a flood during a raining season) for the 224 families of an ethnic group, Lao, following the meeting which was held between the company, H.E Ly Thuch and the ethnic, Lao, on 14 February 2015.

    រូបភាពផ្សេងទៀត...
  • ម.ស.ម.ក បានរៀបចំពិធីសម្ពោធខ្សែវីដេអូខ្លីស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

    ម.ស.ម.ក បានរៀបចំពិធីសម្ពោធខ្សែវីដេអូខ្លីស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

    • ២៦-មីនា-២០១៥

    កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានរៀបចំពិធីសម្ពោធខ្សែវីដេអូខ្លីស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅទីស្នាក់ការ ម.ស.ម.ក ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិត សហគមន៍ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល។

    រូបភាពផ្សេងទៀត...
  • 27-28 Oct 2014 CCHR’s Reflection Workshop

    27-28 Oct 2014 CCHR’s Reflection Workshop

    • ២៨-តុលា-២០១៤

    នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៤ គម្រោង អ្នកការពារសិទ្ធិមនុស្ស/គម្រោងគាំទ្រសង្គមស៊ីវិលនៅកម្ពុជា រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីវគ្គបណ្តុះបណ្តាលផ្នែកច្បាប់ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាកាមចំនួន ៤៨ នាក់ មកពីរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវបានអញ្ជើញឲ្យចូលរួមសិក្ខាសាលានេះ។

    រូបភាពផ្សេងទៀត...
  • Press conference of Lor Peang Land Community today

    Press conference of Lor Peang Land Community today

    • ១៩-សីហា-២០១៤

    នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នេះ សហគមន៍ដីធ្លីមកពីភូមិឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រមាណជា ១០០នាក់ បានធ្វើសន្និសិតសារព័ត៌មាននៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ ដើម្បីបង្ហាញពីជម្លោះ ដីធ្លីដែលបានកើតឡើងក្នុងសហគមន៍សរបស់ពួកគាត់ រយៈពេល ៨ឆ្នាំមកហើយ ជាមួយក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ ដែលមានម្ចាស់គឺអ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម។ តំណាងសហគមន៍ អ្នកស្រី អ៊ំ សុភី បានប្រកាសនៅក្នុសន្និសិទសារព័ត៌មាននោះថា "ពូកយើងត្រូវតែមកភ្នំពេញដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ក្រសួងពាកព័ន្ធ ស្ថាប័នផ្សេងៗ ឲ្យដោះស្រាយបញ្ហាដីធ្លី និងរកយុត្តិធម៌ឲ្យពួកយើងខ្ញុំ ដែលរងគ្រោះតាំងពីឆ្នាំ២០០៦។ យើងទាមទារដីធ្លីរបស់ពួកយើងមកវិញ។ យើងសុំឲ្យមាន ការដោះលែងតំណាងទាំង ៥រូប ជាបន្ទាន់ អ្នកដែលបានជាប់គុកដោយអយុត្តិធម៌ និងបញ្ឈប់ ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍បំបែកការទាមទារ និងចាប់ពួកយើងទៀត។"

    រូបភាពផ្សេងទៀត...
  • CCHR + IBA Press Conference on Judicial Draft Laws 15 July

    CCHR + IBA Press Conference on Judicial Draft Laws 15 July

    • ១៥-កក្កដា-២០១៤

    នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ នេះ ​ម.ស.ម.ក និង​គណៈ​មេ​ធា​វី​អន្តរ​ជាតិ​ បាន​ធ្វើ​ស​ន្និ​សីទ​សារព័ត៌​មាន​ស្តី​ពី​សេច​ក្តី​ព្រាង​ច្បាប់​ពាក់​ព័ន្ធ​នឹង​វិស័យ​តុលា​ការ​ ដោយ​មាន​ការ​ចូល​ពី​អ្នក​ស្រី ​ហ្គា ​ប្រ៊ីឡា​ អ្នក​រាយ​ការណ៍​ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ឯករាជ្យ​ភាព​នៃ​ចៅ​ក្រម​ និង​មេ​ធាវី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគា​ររ៉ា​ហ្វ​ល​ ឡឺ​រូ​យ៉ា​ល់។​

    រូបភាពផ្សេងទៀត...
  • Politikoffee Meeting on 12 July 2014 at Sithi Hub

    Politikoffee Meeting on 12 July 2014 at Sithi Hub

    • ១២-កក្កដា-២០១៤

    Politikoffee Meeting on 12 July 2014 at Sithi Hub

    រូបភាពផ្សេងទៀត...