ស្វែងរក

កាលវិភាគសវនាការករណីសកម្មជនសិទ្ធិមនុស្ស និងនយោបាយ

ល.រ ឈ្មោះ កាលបរិច្ឆេទ ម៉ោង ចោទប្រកាន់ តុលាការ សេចក្តីសម្រេចរបស់តុលាការ សម្គាល់

២៩-កញ្ញា-២០២៣

០៨:០០

ផ្ដើមគំនិតញុះញង់ឱ្យប្រព្រឹត្ដអំពើហឹង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោសសាលាឧទ្ធរណ៍ភ្នំពេញសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទោសជាប់ពន្ធនាគារដល់ជនជាប់ចោទទាំងបួននាក់ ប៉ុន្តែសម្រេចលុបចោលប្រាក់ពិន័យទាំងស្រុង។ការប្រកាសសាលដីកា

១៣-កញ្ញា-២០២៣

០៨:០០

បរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីការបស់ខ្លួនលើសំណុំរឿងបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងលោក ប៉ែន នួន នាយកគេហទំព័រស្រទាប់យុវវ័យ ដែលតុលាការនេះបានលើកយកមកជំរុំជម្រះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ សាលាឧទ្ធរណ៍បានសម្រេចកែប្រែសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដោយបន្ធូរបន្ថយប្រាក់ពិន័យពីបីលានរៀល មកត្រឹមពីរលានរៀល និងប្រាក់សំណងពីប្រាំមួយលានរៀល មកត្រឹមបួនលានរៀលដល់ដើមបណ្ដឹងរដ្ឋប្បវេណី។

២៨-សីហា-២០២៣

០២:០០

បរិហាកេរ្ដិ៍តាមប្រព័ន្ធផ្សព្វផ្សាយសាលាឧទ្ធរណ៍ភ្នំពេញចៅក្រម និងព្រះរាជអាជ្ញា រួមទាំងមេធាវីបានសាកសួរដេញដោលអំពីភស្តុតាងមួយចំនួន ដើម្បីបញ្ជាក់ថាតើព័ត៌មានដែលលោក ប៉ែន នួន បានបង្ហោះនៅតាមបណ្ដាញសង្គមនោះ ជាព័ត៌មានពិត និងស្របច្បាប់មែនឬអត់។ ជាចុងក្រោយបន្ទាប់ពីព្រះរាជអាជ្ញា និងមេធាវីបានបញ្ចប់ការសន្និដ្ឋានការពារក្ដី ចៅក្រមនៃសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចប្រកាសសាលដីកានាពេលព្រឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នៅវេលាម៉ោង ២:០០ រសៀល សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការសំណុំរឿងបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយលើលោក ប៉ែន នួន ដែលជានាយកគេហទំព័រស្រទាប់យុវវ័យ។ លោក ប៉ែន នួន រងការយាយីតាមប្រព័ន្ធតុលាការ ដោយសារតែការបំពេញវិជ្ជាជីវៈសារព័ត៌មានរបស់លោក។ លោកត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីលោកបានចុះផ្សាយរឿងជម្លោះដីធ្លីរវាងលោក អ៊ុក គឹមលី ដែលជាឧត្តមសេនីយ៍យោធាជាមួយនឹងគ្រួសារចំនួន៤ ក្នុងឆ្នាំ២០២១ ។ ជាលទ្ធផល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់អោយរូបលោក បង់ប្រាក់ពិន័យចំនួន ៣លានរៀល និងប្រាក់សំណងជំងឺចិត្ដ ៦លានរៀល ដល់មន្ត្រីយោធា។

១៧-សីហា-២០២៣

០៨:០០

ផ្ដើមគំនិតញុះញង់ឱ្យប្រព្រឹត្ដអំពើហឹង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោសសាលាឧទ្ធរណ៍ភ្នំពេញសាវនាការជាសាធារណៈ

១៥-សីហា-២០២៣

០២:៣០

បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្តឹងបរិហារបង្កាច់កេរ្តិ៍សាលាដំបូងខេត្តកោះកុងតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលមួយឆ្នាំ និងផ្តល់សំណងចំនួន៤០លានរៀលដល់ដើមបណ្តឹង។ការប្រកាសសាលក្រម

២៥-ឧសភា-២០២៣

០៨:៣០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញកញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីពត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ កញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច សេរីមាស ត្រូវបានផ្ដន្ទាទោសពន្ធនាគាររយៈពេល១៨ខែ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ តុលាការផ្ដន្ទាទោសពន្ធនាគាររយៈពេលមួយឆ្នាំលើ អ្នកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គារ ប៉ុន្តែទោសជាប់ពន្ធនាគារត្រូវព្យួរ។ តុលាការក៏បានបង្គាប់ឱ្យប្រគល់វត្ថុចាប់យកមួយចំនួនដល់ម្ចាស់ដើមវិញ និងអនុញ្ញាតឱ្យបើកដំណើរការធម្មតាឡើងវិញនូវផ្ទះដែលបានបិទពាក់ព័ន្ធនឹងករណីនេះ។ ការប្រកាសសាលក្រម

១៩-ឧសភា-២០២៣

០៨:០០

ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមតុលាការកំពូលនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តុលាការកំពូលបានប្រកាសសាលដីកាតម្កល់សេចក្តីសម្រេចសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល។សវនាការជាសាធារណៈ

១៤-មីនា-២០២៣

០៨:៣០

ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញ

៧-មីនា-២០២៣

១៤:០០

ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាឧទ្ធរណ៍ភ្នំពេញសវនាការសុំនៅក្រៅឃុំ
10

២៨-កុម្ភៈ-២០២៣

០៨:៣០

ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញសវនាការនឹងបន្តទៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣