ករណីអ្នកសារព័ត៌មានត្រូវបានសម្លាប់

និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មានកើតមានឡើង នៅពេលដែលរដ្ឋាភិបាលខកខានបំពេញកាតព្វកិច្ចក្នុងការនាំជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទូចអាជ្ញាធរកម្ពុជាចាត់វិធានការណ៍នានាដើម្បីធានានូវប្រសិទ្ធិភាព ឯករាជ្យភាព និងស៊ើបអង្កេតប្រកបដោយតម្លាភាពចំពោះបទល្មើសទាំងនេះ និងផ្តល់យុត្តិធម៌ដល់អ្នកសារព័ត៌មានដែលត្រូវបានគេសម្លាប់។ ចាប់តាំងពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានប្រមាណជា១៥នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសកម្ពុជា ហើយពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ខាងក្រោមនេះ គឺជាព័ត៌មានស្តីពីអ្នកសារព័ត៌មានដែលត្រូវបានគេសម្លាប់។