យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជា
“យន្តការដោះស្រាយទំនាស់ដីធ្លី នៅកម្ពុជា” គឺជាប្រធានទី៥ ទាក់ទិននឹងសិទ្ធិដីធ្លី នៃគម្រោងវេទិកាអប់រំសិទ្ធិមនុស្សនៅកម្ពុជារបស់ម.ស.ម.ក ។ ខ្លឹមសារនៃប្រធានបទនេះនឹងពន្យល់ប្រភេទ យន្តការផ្សេងៗដើម្បីដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជារួមមាន តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការសុរិយោដី គណៈកម្មការរដ្ឋបាល អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងតុលាការ។ ខ្លឹមសារនៃប្រធានបទនេះត្រូវបានដកស្រង់ចេញពីច្បាប់ភូមិបាលឆ្នាំ២០០១ របស់កម្ពុជា ហើយនឹងលើកមកបង្ហាញតាមរយៈវីដេអូ ប័ណ្ណព័ត៌មាន និងកម្រងសំណួរសម្រាប់វាស់ស្ទង់ចំណេះដឹង ដូចបង្ហាញខាងក្រោម