• សារាចរស្តីពីសេចក្តីណែនាំអំពីនីតីវិធីរដ្ឋប្បវេណី(១៩៨៤)

    • ប្រភេទ: ច្បាប់ជាតិ
    • កាលបរិច្ឆេទចេញផ្សាយ ៨-កញ្ញា-១៩៨៤

    ដើម្បីដោះស្រាយបញ្ហា​ផ្សេងៗដែល​កើតមាន​ឡើង​ដោយសារការលំបាក​ និង​ភាពស្មុគ្រ​ស្មាញ​មួយ​ចំនួន​​ក្នុង​ការ​ងារ​របស់​តុលាការប្រជាជន​​ផ្នែករដ្ឋប្បវេណី​ ដែលអាចធ្វើ​អោយប្រជាជន​ ថ្នាំងថ្នាក់ចិត្ត​ និង​អស់ជំនឿ​លើតុលាការ​ប្រជាជន​ក្នុងដំណោះស្រាយរឿង​ទំនាស់របស់គេ​ ក្រសួងយុត្តិធម៌​សំរេច​ចេញ​សេចក្តីណែនាំ​អំពីនីតិវិធី​រដ្ឋប្បវេណី​តាមរយៈសារាចរនេះ។​