-
គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ(១៩៨៥)
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ ១៣-ធ្នូ-១៩៨៥
គោលការណ៍ទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយរដ្ឋជាសមាជិកនានា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការធានា និងការលើកស្ទួយនូវឯករាជ្យភាពតុលាការ ដែលរដ្ឋាភិបាលទាំងឡាយគួរធ្វើការពិចារណានិងគោរពតាមក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែងក្នុងក្របខ័ណ្ឌជាតិហើយត្រូវបញ្ជាក់ប្រាប់ចៅក្រម មេធាវី សមាជិកអង្គនីតិប្រតិបត្តិសមាជិកអង្គនីតិបញ្ញត្តិ និងសាធារណៈជនទូទៅអោយបានដឹងផងដែរ។ គោលការណ៍ ត្រូវបានបង្កើតជាពិសេស សំរាប់ចៅក្រមអាជីព អនុវត្តតាម ប៉ុន្តែចៅក្រមក្រៅក្របខ័ណ្ឌក៏អនុវត្តតាមគោលការណ៍នេះអោយបានយ៉ាងសមរម្យដូចគ្នាផងដែរ។