-
គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ ២១-មីនា-២០១១
គោលការណ៍ទាំងនេះមានមូលដ្ឋានលើការទទួលស្គាល់ថា៖ (ក) រដ្ឋមានកាតព្វកិច្ចស្រាប់ក្នុងការគោរព ការពារ និងអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា (ខ) សហគ្រាសពាណិជ្ជកម្ម ដែលមានតួនាទីជាអង្គភាពឯកទេសក្នុងសង្គម បំពេញមុខងារឯកទេស តម្រូវឲ្យអនុវត្តតាមច្បាប់ជាធរមាន និងគោរពសិទ្ធិមនុស្ស (គ) សេចក្តីត្រូវការឲ្យសិទ្ធិ និងកាតព្វកិច្ច មានព្រមជាមួយនឹងការដោះស្រាយដ៏សមស្រប និងមានប្រសិទ្ធិភាព នៅពេលមានការរំលោភបំពាន។ គោលការណ៍ណែនាំទាំងនេះ ត្រូវយកទៅអនុវត្តនៅគ្រប់រដ្ឋ និងសហគ្រាសពាណិជ្ជកម្មទាំងអស់ ទាំងសាជីវកម្មឆ្លងដែន និងសហគ្រាសផ្សេងៗទៀត ដោយមិនគិតពី ទំហំ វិស័យ ទីតាំង ប្រភេទ ម្ចាស់កម្មសិទ្ធិ និងរចនាសម្ព័ន្ធឡើយ។