• គោលការណ៍​ណែនាំ​ស្តីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស

    • ប្រភេទ: ច្បាប់អន្តរជាតិ
    • កាលបរិច្ឆេទចេញផ្សាយ ២១-មីនា-២០១១

    គោលការណ៍​ទាំង​នេះ​មាន​មូលដ្ឋាន​លើ​ការ​ទទួល​ស្គាល់​ថា៖ (ក) រដ្ឋ​មាន​កាតព្វកិច្ច​ស្រាប់​ក្នុងការ​គោរព ការពារ និង​អនុវត្ត​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូល​ដ្ឋាន​នានា (ខ) សហគ្រាស​ពាណិជ្ជកម្ម ដែល​មាន​តួនាទី​ជា​អង្គភាព​ឯកទេស​ក្នុង​សង្គម បំពេញ​មុខងារ​ឯកទេស តម្រូវ​ឲ្យ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន និង​គោរព​សិទ្ធិ​មនុស្ស (គ) សេចក្តី​ត្រូវការ​ឲ្យ​សិទ្ធិ និង​កាតព្វកិច្ច មាន​ព្រម​ជាមួយ​នឹង​ការ​ដោះ​ស្រាយ​ដ៏​សមស្រប និង​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​មាន​ការ​រំលោភ​បំពាន​។ គោលការណ៍​ណែនាំ​ទាំងនេះ ត្រូវយក​ទៅ​អនុវត្ត​នៅ​គ្រប់​រដ្ឋ និង​សហគ្រាស​ពាណិជ្ជកម្ម​ទាំង​អស់ ទាំង​សាជីវកម្ម​ឆ្លង​ដែន និង​សហគ្រាស​ផ្សេងៗ​ទៀត ដោយ​មិន​គិត​ពី ទំហំ វិស័យ ទីតាំង ប្រភេទ ម្ចាស់​កម្មសិទ្ធិ និង​រចនា​សម្ព័ន្ធ​ឡើយ​។