• ការវិភាគរបស់ ម.ស.ម.ក លើសេចក្តីព្រាងច្បាប់ស្តីពីអង្គការសហគម លើកទី ៥

    • ប្រភេទ: សេចក្ដីពង្រៀងច្បាប់
    • កាលបរិច្ឆេទចេញផ្សាយ ១៥-មិថុនា-២០១៥

    នៅថ្ងៃទី៥​​ ខែមិថុនា ឆ្នាំ២០១៥ គណៈរដ្ឋមន្រ្តី បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហគម និងអង្គការមិនមែនរដ្ឋាភិបាល ("ច្បាប់អង្គការសហគម") លើកទី ៥។ សេចក្តីព្រាងច្បាប់លើកទី ៥ នេះ មិនបានផ្សព្វផ្សាយជាសាធារណៈ ហើយអង្គការសង្គមស៊ីវិលបានទទួលឯកសារបែកធ្លាយ បន្ទាប់ពីការអនុម័តទៅលើអត្ថបទសេចក្តីព្រាងច្បាប់នេះ។