-
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ ១០-ធ្នូ-១៩៤៨
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះជាឧត្តមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើអោយបានសម្រេច ដើម្បីអោយបុគ្គលគ្រប់រូបនិងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្តុះបណ្តាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀនអប់រំ និងការអនុវត្តជាក់ស្តែងនូវសិទ្ធិសេរីភាព ដោយវិធានការជាតិនិងអន្តរជាតិ។