ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ១៨-មីនា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១៨-មីនា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​ចោទ​ប្រកាន់ ឬគំរាមកំហែងថា​ប្រើប្រាស់បទ​ព្រហ្មទណ្ឌ
សង្ខេប

លោក ផែង វណ្ណៈ អ្នកផ្សព្វផ្សាយព័ត៌មានសង្គមដ៏មានប្រជាប្រិយមួយរូប ដែលផ្សាយព័ត៌មាន និងដំណឹងផ្សេងៗនៅលើហ្វេសប៊ុក និងគេហទំព័រ ត្រូវបានដកហូតអាជ្ញាប័ណ្ណសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយលើវីដេអូមួយបង្ហាញពីព្រះសង្ឃចំណាស់មួយអង្គនៅវត្តរាជបូរណ៍ ខេត្តសៀមរាប វាយ សិស្សចំនួន៣នាក់នឹងដំបងយ៉ាងធ្ងន់ធ្ងរ។ ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណក្រោមហេតុផលថា «ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ»។ ក្រោយមក ក្រសួងព័ត៌មានបានចោទប្រកាន់លោក ផែង វណ្ណៈ ថាបានបំពានកិច្ចព្រមព្រៀងជាមួយក្រសួងដោយប្រមាថដល់ព្រះសង្ឃ ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។ ចំណាត់ការវិន័យនេះ ធ្វើឡើងបន្ទាប់ពីគណៈសង្ឃខេត្តសៀមរាប អំពាវនាវឱ្យចាត់វិធានការលើលោក ផែង វណ្ណៈ ដែលថាលោកប្រើពាក្យគ្មានសីលធម៌ និងប្រមាថ។ លោក ផែង វណ្ណៈ បានចេញសារសុំទោសជាសាធារណៈជុំវិញការអត្ថាធិប្បាយរបស់ខ្លួនចំពោះហេតុការណ៍នោះ។ នៅថ្ងៃទី១៩ ខែមីនា ក្រសួងធម្មការ និងសាសនា បានស្នើឱ្យតុលាការខេត្តកណ្តាលបើកការស៊ើបអង្កេតទៅលើលោក ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ (តាមមាត្រា៥១៦ នៃក្រមព្រហ្មទណ្ឌ) បទញុះញង់ (មាត្រា៤៩៥) និងបទគំរាមកំហែងថានឹងសម្លាប់ (មាត្រា២៣៣)។

ឯកសារយោង វីអូអេ | វីអូអេ | វីអូឌី