ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ២៦-មីនា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ២៦-មីនា-២០២១
ចំនួន​អាជ្ញាប័ណ្ឌ​ផ្សព្វផ្សាយ​ត្រូវ​បាន​លុប​ចោល
សង្ខេប

ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណសារព័ត៌មានយុវជនតេជោ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយបានចោទប្រកាន់ថាផ្សព្វផ្សាយព័ត៌មានមិនពិត បំពុលសង្គម និងបង្កភាពចលាចល បំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាជាមួយក្រសួង។ ក្រសួងព័ត៌មានបានអះអាងថា គេហទំព័រព័ត៌មានបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កភាពចលាចលក្នុងសង្គមអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែមិនបានបញ្ជាក់ពីអង្គហេតុពិតប្រាកដនៃភាពចលាចលក្នុងសង្គមដែលបានចោទប្រកាន់នោះទេ។

ឯកសារយោង វីអូឌី | Fresh News