ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសៀមរាប

ទីកន្លែង សៀមរាប
កាលបរិច្ឆេទនៃហេតុការណ៍ ២៤-មេសា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ២៤-មេសា-២០២១
ចំនួន​អ្នកសារព័ត៌មាន​ជាប់​ឃុំ
សង្ខេប

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក លឹម ហួរ និពន្ធនាយកនៃសារព័ត៌មាន BOKO News និងសារព័ត៌មាន ខ្មែរ៧ (Khmer7 News) ត្រូវបានសាលាដំបូងខេត្តសៀមរាបកោះហៅសួរចម្លើយដោយសារតែការបង្ហោះសារលើហ្វេសប៊ុកដែលសរសេរថា "លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណភាពហើយ"។ នៅថ្ងៃទី២៣ ខែមេសា តុលាការបានចាត់ការតាមបណ្តឹងមេធាវីរបស់លោក លី យ៉ុងផាត់។ នៅថ្ងៃទី២៤ ខែមេសា លោក លឹម ហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងព័ត៌មាន តាមមាត្រា៤២៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។

ឯកសារយោង RFA | Fresh News