ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១៨-មិថុនា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១៨-មិថុនា-២០២១ |
ចំនួនអ្នកសារព័ត៌មានរងការយាយី ឬចោទថារងការយាយី | ១ |
សង្ខេប | នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ហេង វិចិត្រ អ្នកយកព័ត៌មានវីអូឌី ត្រូវបានហាមថតវីដេអូ និងរាយការណ៍អំពីការបណ្តេញចេញដោយបង្ខំលើអ្នករស់នៅផ្ទះបណ្តែតទឹកក្នុងរាជធានីភ្នំពេញ។ គាត់បញ្ជាក់ថា នៅពេលគាត់ទៅដល់កន្លែងកើតហេតុអាជ្ញាធរបានសួរនាំ ហើយបន្ទាប់មកហាមគាត់មិនឱ្យថតទិដ្ឋភាពនៃការបណ្តេញចេញ គំរាមគាត់ឱ្យលុបរូបថតដែលគាត់បានថត និងនិយាយថាគាត់នឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ប្រសិនបើគាត់ផ្សព្វផ្សាយរូបថត ឬហេតុការណ៍នោះ។ មួយថ្ងៃក្រោយមកអភិបាលខណ្ឌបានចេញលិខិតបដិសេធថាស្ថានការណ៍មិនបានកើតឡើងបែបនេះទេ ផ្ទុយទៅវិញបានអះអាងថាមានអ្នកសារព័ត៌មាន២០នាក់បានប្រញាប់ប្រញាល់ចុះទូកទៅយកព័ត៌មានបណ្តាលឱ្យមានភាពចលាចល។ |
ឯកសារយោង | វីអូអេ |