ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយបាត់ដំបង

ទីកន្លែង បាត់ដំបង
កាលបរិច្ឆេទនៃហេតុការណ៍ ១៤-កក្កដា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១៥-កក្កដា-២០២១
ចំនួន​អ្នកសារព័ត៌មាន​ជាប់​ឃុំ
សង្ខេប

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានធ្វើការនៅ Siem Reap Breaking News ក្នុងខេត្តបាត់ដំបងត្រូវបានចាប់ខ្លួន។ ទូរស័ព្ទបីគ្រឿង រថយន្តមួយគ្រឿង និងប័ណ្ណរបស់គាត់ត្រូវបានរឹបអូស។ ការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីគាត់បានបង្ហោះសារជាច្រើននៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រិះគន់ប្រសិទ្ធភាពនៃវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន និងការគ្រប់គ្រងរបស់រដ្ឋាភិបាលចំពោះជំងឺ កូវីដ-១៩ ព្រមទាំងអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាចុះចេញពីអំណាច។ នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២១ គាត់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន និងត្រូវបានសាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ ។

ឯកសារយោង ខ្មែរថាម | RFA | វីអូឌី | វីអូឌី