ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១៣-សីហា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១៣-សីហា-២០២១ |
ចំនួនអ្នកសារព័ត៌មានដែលត្រូវបានរឹបអូសយកសម្ភារៈ ឬចោទថារឹបអូសសម្ភារៈ | ២ |
សង្ខេប | នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានបញ្ឈប់ និងយាយីលោក អាន វិចិត្រ អ្នកកាសែតម្នាក់មកពីសារព័ត៌មានខេមបូចា និងលោក លាស់ លីបលីប អ្នកកាសែតមកពីសារព័ត៌មានវីអូអេខ្មែរ ដោយសារពួកគេព្យាយាមរាយការណ៍អំពីជម្លោះដីធ្លីនៅបឹងទំពុន។ លោក វិចិត្រ អះអាងថានគរបាលបានរឹបអូសយកទូរស័ព្ទ និងប័ណ្ណសារព័ត៌មានរបស់ខ្លួន ព្រមទាំងបង្គាប់ឱ្យលោកលុបរូបភាពទាំងអស់ដែលគាត់បានថតនៅកន្លែងជម្លោះដីធ្លី។ អាជ្ញាធរគំរាមចាប់ខ្លួនគាត់ ប្រសិនបើគាត់មិនលុបរូបភាពចេញពីកាមេរ៉ារបស់គាត់នៅចំពោះមុខទេនោះ។ បន្ទាប់មកអាជ្ញាធរមិនព្រមប្រគល់ប័ណ្ណសារព័ត៌មានរបស់គាត់មកវិញទេ និងប្រាប់គាត់ឱ្យទៅយកនៅសាលាខណ្ឌវិញ។ ចំណែកលោក លាស់ លីបលីប និយាយថាអាជ្ញាធរបានរឹបអូសយកទូរស័ព្ទរបស់គាត់ និងបង្ខំគាត់ឱ្យលុបរូបថតពីកន្លែងកើតហេតុ។ បន្ទាប់មកអាជ្ញាធរបានយកសោរម៉ូតូរបស់លោក លីបលីប និងឆែកឆេររកកាមេរ៉ា ឬទូរស័ព្ទផ្សេងទៀត។ អាជ្ញាធរបានរកឃើញទូរស័ព្ទមួយគ្រឿងនៅក្នុងកាបូបនៅលើម៉ូតូរបស់គាត់ ហើយបានលុបរាល់រូបភាពដែលបានថតទុកក្នុងទូរស័ព្ទ មុននឹងប្រគល់ទូរស័ព្ទ និងសោរម៉ូតូទៅឱ្យលោក លីបលីប វិញ។ បន្ទាប់មកអាជ្ញាធរបានគំរាមលោក លីបលីប ថានឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើលោកមិនចាកចេញភ្លាមៗទេនោះ។ អ្នកសារព័ត៌មានទាំងពីរនាក់ត្រូវបានបង្គាប់ឱ្យចេញឆ្ងាយពីកន្លែងកើតហេតុ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយនឹងអាជ្ញាធរ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានការពារចំណាត់ការរបស់អាជ្ញាធរដោយថាពួកគេអនុវត្តច្បាប់។ |
ឯកសារយោង | ខេមបូចា | Cambodianess | វីអូឌី | RFI |